CamNews

ព័ត៌មានអន្តរជាតិ 

ចាប់ខ្លួន បុរសម្នាក់ ក្រោយផ្ញើសំនុំឯកសារ ទៅការិយាល័យ ប្រធានាធិបតី គំរាមសម្លាប់

ព័ត៌មានអន្តរជាតិ ៖ ជនសង្ស័យម្នាក់ ត្រូវបានមន្រ្តីប៉ូលីស ធ្វើការចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ២០ មិថុនា កន្លងទៅនេះ ក្រោយពីគាត់បានគំរាមគំហែង ព្រមានសម្លាប់ លោក Ma Ying-jeouជាបេក្ខភាពប្រធានា ធិតបី កោះតែវ៉ាន់ និងគំរាមសម្លាប់អ្នកតាក់តែងច្បាប់ ជា ច្រើន  នាក់ផ្សេងទៀត នេះបើតាមការអោយ ការិយាល័យ ស៊ើបអង្កេត បទល្មើសព្រហ្មទណ្ឌ CIB​ ។

សេចក្តីថ្លែងការណ៍ ចេញផ្សាយ ដោយ CIB​ អះអាងអោយដឹងថា ជនសង្ស័យ ដែលត្រូវបានចាប់ឃាត់ ខ្លួននោះ មាននាមត្រកូល​ Huang វ័យ ៣៥ ឆ្នាំ បានរងនូវការចោទប្រកាន់ រហូតដល់ ការចាប់ឃាត់ខ្លួន ក្រោយពីបានផ្ញើសំណុំឯកសារ ២២ ទំព័រ ទៅការិយាល័យ ប្រធានាធិបតី ក៏ដូចជា ផ្ញើរទៅកាន់សមាជិក សភា និង ក្រុមប្រឹក្សា ក្រុងតៃប៉ិថ្មី មួយចំនួនផ្សេងទៀត ចាប់តាំងពីពាក់កណ្តាល ខែ ឧសភា ។


នៅក្នុងសម្រង់ អត្ថបទ ជាសំណុំឯកសារ លោក Huang បានគំរាមគំរាម ដោយការព្រមាន​ ថានឹងមាន ការសម្លាប់ លោក ប្រធានាធិបតី និង សមាជិកសភា មួយចំនួនផ្សេងទៀត ក៏ដូចជា ក្រុមប្រឹក្សា ដូចគ្នា ដែរ។ ក្រោយពីទទួលបានពាក្យបណ្តឹង ពីសមាជិក សភាមួយរូប មានឈ្មោះថា លោក Liao ក្រុមអាជ្ញា ធរមានសមត្ថកិច្ច ក៏ចាប់ផ្តើម ធ្វើការតាមដានស៊ើបអង្កេត រហូតដល់ ការចាប់ឃាត់ខ្លួន ជនសង្ស័យ ។

ក្រោយពីបានរកឃើញ ភស្តុតាងមួយចំនួន អាចបញ្ជាក់    បានថា លោក Huang ជាជនសង្ស័យហើយ នោះ ក្រុមអាជ្ញាធរ មានសមត្ថកិច្ច ក៏បានចុះប្រតិបត្តិការ ចុះចាប់     ជនសង្ស័យនៅឯលំនៅស្ថានរបស់ គាត់ ក្នុងស្រុក Yonghe ក្រុងតៃប៉ិថ្មី ( New Taipei City ) កោះតៃវ៉ាន់  ។  អំឡុងពេល  សាកសួរចម្លើយ លោក Huang បានសារភាព អោយដឹងថា ខ្លួនពិតជា បានធ្វើការគំរាមគំហែង សម្លាប់ យ៉ាងដូច្នេះមែន ក៏ព្រោះតែមិនមានភាពពេញចិត្ត ទៅនឹង រដ្ឋបាល រដ្ឋាភិបាល កាន់អំណាច នា  ពេលបច្ចុប្បន្ន ។ ខណៈ ពេលក្រោយមក ជនជាប់ចោទរូបនេះ បានស្តែងអោយឃើញ ពីការសោកស្តាយ និងការសុំទោសរបស់ ខ្លួន ទៅលើទង្វើខាងលើនេះ ។ ករណី ក៏ដូចជា បទល្មើស មួយនេះ      ជាបន្ត  ត្រូវបានបញ្ជូនទៅ កាន់ ការិយាល័យ ព្រះរាជអាជ្ញាក្រុង តៃប៉ិ ដើម្បី ចាត់វិធានការបន្ត ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Unt news Viral video Breaking news Taiwan