CamNews

គ្រោះថ្នាក់ 

បាត់បង់ស្មារតីដោយសារ "ឡើងហួសឋានសួគ៌"

តៃវ៉ាន់៖ បុរសម្នាក់ ដែលជាជនជាតិតៃវ៉ាន់ បានកើតអាការៈបាត់បង់ស្មារតីអស់មួយរយៈពេល
បន្ទាប់ពីរួមភេទជាមួយភរិយារបស់ខ្លួន។

នៅពេលកំពុងនៅជាមួយគ្នា បុរសជនជាតិតៃវ៉ាន់ខាងលើ រួមជាមួយនឹងប្រពន្ធរបស់គាត់ បាន
ចំណាយពេលដល់ទៅ ៣០នាទី ក្នុងការ "ប្រយុទ្ធ" ដើម្បីឡើងដល់ឋានសួគ៌។ ខណៈពេលដែល
ភាពស្រើបស្រាលបានឡើងដល់កម្រិតកំពូល ស្រាបតែបុរសជាស្វាមីនោះ សួរទៅកាន់ប្រពន្ធថា
"ខ្ញុំកំពុងនៅទីណា?"។

ដោយស្ថានភាពកាន់តែអាក្រក់ ស្ដ្រីជាប្រពន្ធក៏បាននាំប្ដីនាងទៅកាន់មន្ទីរពេទ្យ។ លោកគ្រូពេទ្យ
ជំនាញ បានប្រាប់ថា មូលហេតុគឺបណ្ដាលមកពីការស្រើបស្រាលហួសកម្រិត ក្នុងពេលរួមភេទ។

សូមបញ្ជាក់ថា អាការៈនេះអាចកើតមានឡើងនៅពេលដែលមនុស្សម្នាក់ធ្វើអ្វីមួយដោយហួសពី
កម្រិតទាក់ទឹននឹងអារម្មណ៍។ វាប្រៀបដូចជាខ្សែចាប៉ីដូច្នោះដែរ នៅពេលយើងរឹតតឹងខ្លាំងពេក វា
ប្រាកដជាដាច់។

 

ដោយ ៖ សីហា
ប្រភព ៖ k14


Tags: Excitement Memory Loss sex