CamNews

សុខភាព 

យល់ដឹង៖ ហេតុអ្វីត្រួវរួមសិច?

ធ្លាប់មានសំនួរមួយបានសួរថា តើហេតុអ្វីបានជាមនុស្សត្រូវគេងនៅពេលយប់? សំនួរនេះគឺជា
សំនួរមួយដែលមើលទៅធម្មតា ប៉ុន្តែគ្មានអ្នកវិទ្យាសាស្រ្តណាម្នាក់អាចរកឃើញចម្លើយជាក់ពិត
ប្រាកដ ១០០% នៅឡើយនោះទេ ប៉ុន្តែអ្វីដែលយើងចង់និយាយនៅពេលនេះគឺជាសំនួរមួយដែ
លគេសួរទៅថាហេតុអ្វីបានជាត្រូវរួមភេទ?

-ការបន្តពូជ

វាជាការពិតដែលមនុស្សយើងត្រូវការជំនាន់ក្រោយមកបន្តវេនពីមនុស្សចាស់ ដែលនិយាយឱ្យ
ស្រួលស្ដាប់ទៅគឺកូនក្មេងនេះតែម្ដង ហើយកូនក្មេងកើតចេញពីការរួមភេទ ទើបអាចបង្កើតបាន
ដោយឆ្លងកាត់ការបង្កកំណើតក្នុងផ្ទៃម្ដាយ នេះគឺជាកត្តាធម្មជាតិមួយ។

-ផ្ដល់សេចក្ដីសុខដល់ដៃគូ

មិនមែនរាល់ការរួមភេទគឺដើម្បីតែការបង្កើតកូននោះទេ បញ្ហាសេចក្ដីសុខផ្លូវភេទនេះក៏ជារឿង
មួយធំក្នុងជីវិតមនុស្សផងដែរ ព្រោះបើតាមការសិក្សាគេបានឱ្យដឹងថាការរួមភេទមិនត្រឹមតែ
ផ្ដល់នូវភាពស្រៀវស្រើប ក្នុងពេលដល់កំរិតកំពូលនោះទេ តែអារម្មណ៍ញ៉ាប់ញ័រក្នុងពេលរួម
ភេទទាំងមូល អាចផ្ដល់បាននូវការលាងជម្រះនូវស្រ្តែសបានមួយចំនួនធំ ហេតុនេះហើយទើប
គ្រូពេទ្យជំនាញច្រើនណែនាំស្វាមីដែលធ្វើការច្រើនឱ្យរួមភេទជាមួយភរិយាខ្លួនឱ្យបានយ៉ាង
តិច ៣ ទៅ ៤ ដងក្នុងមួយសប្ដាហ៍។

ខាងលើនេះគឺជាមូលហេតុចំបង ២ ដែលមនុស្សត្រូវរួមភេទ តែយ៉ាងណាចំពោះយុវវ័យសម័យ
នេះការប្រឈមនិងការរួមភេទជាមួយគូសង្សារកំពុងតែក្លាយជាបញ្ហាមួយធំផងដែរ៕

ដោយ៖ ផានិត
ប្រភពពី៖ K14 


Tags: lifestyle knowledge sex