ព័ត៌មានអន្តរជាតិ ៖ ស្ថិតនៅត្រង់ចំនុចកណ្តាល នៃទំនាក់ទំនងស្រពិចស្រពិល បុរសម្នាក់ ពិតជាមាន ផលលំបាកជាខ្លាំង នៅពេលដែលមិត្តស្រី ពីរនាក់ របស់ខ្លួន ម្នាក់ជាអតីត និងម្នាក់ទៀត ជាមិត្តស្រីនា ពេលបច្ចុប្បន្ន តម្រូវអោយគាត់ជួយតែម្នាក់ បន្ទាប់ពីពួកនាងធ្លាក់ចូលទឹកទន្លេ ។
ស្ថិតនៅក្នុងវ័យ ២១ ឆ្នាំ លោក Wu Hsia បានចែកផ្លូវគ្នារួចទៅហើយជាមួយនឹងអតីតមិត្តស្រី វ័យ ២០ ឆ្នាំ នាង Jun Tang បន្ទាប់ពីលោកបែកគំនិតមានស្នេហ៍ថ្មី ជា មួយនឹង មិត្ត ស្រី បច្ចុប្បន្ន នាង Rong Tsao វ័យ ២២ ឆ្នាំ នៅក្នុងក្រុង Ningbo នាខេត្ត Zhejiang ភាគ ខាងកើត ប្រទេសចិន ។ ទោះជាយ៉ាង ណាក៏ដោយចុះ បើទោះជាចែកផ្លូវគ្នា ជាមួយនឹងអតីតមិត្រស្រីយ៉ាងណា ក៏ដោយចុះ រយៈ៣ខែក្រោយ នាងនៅតែបន្តចងពារជាមួយនឹងគាត់ ដោយតាមគាត់ រួចទាមទារ អោយត្រូវគ្នាវិញ ដោយបង្ខំអោយ បែកពីមិត្តស្រីថ្មី នាង Rong ។
ទំនាក់ទំនងកាន់តែមានភាពស្មុគស្មាញនៅពេលដែលផ្លូវមួយត្រូវដើរ ៣ នាក់ បង្កើតបានជាស្នេហាត្រី កោណ ជាលទ្ធផល លោក Wu ក៏បានសម្រេចចិត្តស្នើអោយមានការជួបមុខគ្នាដោយផ្ទាល់នៅឧទ្យាន ក្នុងក្រុង ជិតទន្លេមួយកន្លែង ដើម្បីឈានទៅដល់ ការដាច់ស្រេច សម្រេច ចិត្ត អោយច្បាស់ កុំអោយ មានភាពភ័នច្រឡំ និងឈ្លោះប្រកែកគ្នាតទៅទៀត ។ ប៉ុន្តែដឹងអីថា ស្ថានការណ៍ បែរជាកាន់តែអាក្រក់ នៅពេលដែលមនុស្ស ៣ នាក់ បានជួបមុខគ្នាដោយផ្ទាល់ ពោល គូសត្រូវ ស្នេហ៍ ទាំង ពីរនាក់ នារីចិត្ត ឆើតបានឈ្លោះប្រកែកគ្នា រហូតដល់កើតមានឡើងនូវគ្រោះចៃដន្យ នាង Jun រអិលធ្លាក់ចូលទៅក្នុង ទន្លេ ភ្លាមៗនាង Jun ដង្ហោយហៅរកជំនួយ ពីបុរសជាអតីតមិត្តប្រុស តែត្រូវនាង Rong យាយី ដោយ លោតចូលទៅទឹកទន្លេដូចគ្នាដែរ រួចប្រកាសជម្រើស អោយមិត្តប្រុសជួយម្នាក់ ណាអោយពិតប្រាកដ
រំពេចនោះខ្ញុំបាទពិតជាស្រឡាំងកាំងជាខ្លាំងដោយមិនច្បាស់ថាត្រូវធ្វើអ្វីអោយប្រាកដនោះទេតែដើម្បី សង្គ្រោះអាយុជីវិត ខ្ញុំបាទ ត្រូវតែធ្វើអ្វីម្យ៉ាង ពោល លោតចូលទៅក្នុងទឹកទន្លេ និងសម្រេចចិត្តជួយ សង្គ្រោះ នាង Rong ។ ក្រោយពីសង្គ្រោះនាង Rong ដល់ដីគោក លោក Wu បានទូរស័ព្ទហៅ បងប្អូន ប្រុសរបស់ខ្លួន មកជួយអតីតមិត្តស្រីរបស់ខ្លួន ដែលកំពុងតែបណ្តែតខ្លួនលើទឹកទន្លេ ។ បន្ទាប់ ពីបង ប្អូនប្រុសរបស់លោក ជួយសង្គ្រោះនាងបាន អតីតមិត្តស្រីម្នាក់នេះ ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យខណៈ មានរបួសបន្តិចបន្តួចតែប៉ុណ្ណោះ ។
ជាការពិត វាគឺជាស្ថានការណ៍ដ៏អាក្រក់មួយ ដែលពិបាកសម្រេចចិត្តជាខ្លាំង ដោយ តម្រូវអោយជួយ សង្គ្រោះម្នាក់ ប៉ុន្តែខ្ញុំបាទ សូមសារភាពត្រង់ៗ សូមរើសនាង Rong ជាក់ច្បាស់ណាស់ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ទំព័រដេញដោលមតិ អាស៊ីវ័ន