CamNews

ព័ត៌មានអន្តរជាតិ 

រថយន្តទំនើប Lamborghini ផ្ទុះឆេះ យ៉ាងសន្ធោសន្ធៅ បន្ទាប់ពីបុករបាំងចែក ទ្រូងផ្លូវ

ព័ត៌មានអន្តរជាតិ ៖   រថយន្តទំនើប Lamborghini ត្រូវបានរកអោយឃើញថា បានផ្ទុះឆេះយ៉ាង
សន្ធោសន្ធៅ បង្កជាភាពភា្ញក់ផ្អើលមួយរំពេច បន្ទាប់ពីបានបើកបុកនឹងរបាំងចែកទ្រូវផ្លូវ ខណៈ
ពេលដែលអ្នកបើកបរ ត្រូវបានចាប់ឃាត់ខ្លួន នេះបើយោងតាមអត្ថបទផ្សាយ ដែលបានចេញ
ដោយទំព័រសារព័ត៌មានសឹង្ហបុរី អាស៊ីវ័ន ។

គួររំឭកផងដែរថា ឧបទ្ទេវហេតុផ្ទុះឆេះរថយន្តទំនើប Lamborghini នេះ បានកើតឡើងកាលពី
វេលាម៉ោងប្រមាណជាង  ១២ ​ រំលងអាធ្រាត្រ ឈានចូលថ្ងៃទី ២០  មីនា  ម្សិលមិញនេះ តាម
បណ្តោយផ្លូវ Lornie Road ប្រទេសសឹង្ហបុរី។

ដោយឡែក  បុរសដែលជាអ្នកបើកបរ រថយន្តទំនើបមួយគ្រឿងនេះ   ត្រូវបានចាប់ឃាត់ខ្លួនពី
បទ បើកបរស្ថិតក្នុងស្ថានភាពស្រវឹង ។  បើនិយាយពីអគ្គីភ័យដ៏សន្ធោសន្ធៅនោះវិញ ត្រូវបាន
ពន្លត់ភ្លាមៗ បន្ទាប់ពីមានការអន្តរាគមន៍ពីសំណាក់មន្រ្តីជំនាញ ៕

ដោយ ៖ ពិសិដ្ឋ
ប្រភព​ ៖ អាស៊ីវ័ន


Tags: international news strange news unbelievable news pic