CamNews

ព័ត៌មានអន្តរជាតិ 

វត្តមាន បាឡែនយក្ស សម្បុរ ស ដ៏កម្រមួយក្បាល របស់ពិភពលោក ត្រូវបានគេ ប្រទះឃើញ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ វត្តមាន បេក្ខភាព បាឡែនយក្ស ដ៏កម្របំផុត របស់ពិភពលោក ត្រូវបានគេប្រទះ ឃើញនៅឯឈូងសមុទ្រ ប្រទេស អូស្រ្តាលី ។ បន្ថែមពីលើនេះ បើយោងតាមសេចក្តីរាយការណ៍ បន្ត អោយដឹងថា គេបានឃើញវត្តមាន របស់វា នៅភាគខាងត្បូងឈូងសមុទ្រ ប្រទេស ស្របពេលដែល វាក៏កំពុងតែ ហែលធ្វើចំណាកស្រុករបស់ខ្លួន ។

គួរបញ្ជាក់ថា ពូជសត្វបាឡែន ដ៏កម្រ របស់ពិភពលោក មានពណ៌សម្បុរ   ពណ៌ ស មួយនេះ បើតាម ការអោយដឹងវាត្រូវបានគេហៅថា Migaloo មានការពេញនិយមខ្លាំង បំផុត នៅក្នុងប្រទេស អូស្រា្តលី ខណៈរដ្ឋាភិបាលប្រទេសនេះ បានចែងច្បាប់មួយចំនួន ក្នុងការការពារ   និង អភិរក្ស ពូជសត្វប្រភេទ នេះ ពីហានិភ័យ ដែលជាបញ្ហាប្រឈមនានា ។

ប្រភពបញ្ជាក់ថា Migaloo ត្រូវបានគេប្រទះឃើញ កាលពីថ្ងៃអង្គារ   កន្លងទៅនេះ វេលាម៉ោង ៨ ព្រឹក នៅឯរដ្ឋ New South Wales ប្រទេស​អូស្រ្តាលី ។ គួររំឭកថា Migaloo ត្រូវបានគេប្រទះឃើញជាលើក ដំបូង​នៅអំឡុងឆ្នាំ ១៩៩១ ខណៈពេលដែលមានការសន្មត់អោយបានថា វាជាពូជត្រីបាឡែន ដ៏កម្រ តែមួយគត់ តែដឹងអីថា នៅពេលក្រោយមក ការសិក្សាស្រាវជ្រាវ ពីអ្នកវិទ្យាសាស្រ្តរកអោយឃើញថា នៅមានពូជកម្រមួយប្រភេទទៀត នោះគឺ Migaloo Junior ។ វាគឺជាពូជសត្វត្រីបាឡែន ដ៏កម្រ ដែល បន្តមានវត្តមាន នៅលើភពផែនដី ។

គួរបញ្ជាក់ថា ដោយភាពល្បីល្បាញ តាំងនាម ជាពូជត្រីបាឡែន ដ៏កម្រហើយនោះបើងាកក្រឡេកទៅ មើលបណ្តាញទំនាក់ទំនងសង្គម ទ្វីតធើ​ ឯណោះវិញ    ក៏មានគណនីមួយ តាំងនាមជំនួសអោយពូជ ត្រីបាឡែនប្រភេទនេះ​ ស្របពេលដែលលោកអ្នក អាច follow @migaloo1 សម្រាប់ព័ត៌មានបន្ថែម៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អឺរ៉ូញូវ


Tags: Int news Unt news Viral video Breaking news Canada Whale