CamNews

សុខភាព 

វិធីងាយៗ ជួយកំចាត់ខ្លាញ់ក្បាលពោះ​ បាន យ៉ាងឆាប់រហ័ស

ខ្លាញ់ក្បាលពោះគឺជាបញ្ហាដល់ប្រឈមមួយ សំរាប់មនុស្សជាច្រើននៅក្នុងពិភពលោក។ មនុស្សភាគច្រើន ចាប់ពីវ័យកណ្តាលឡើង  តែងតែប្រឈមនឹងបញ្ហាឡើងខ្លាញ់ក្បាលពោះ ហើយជំងឺខ្លាញ់នេះ អាចបង្កឱ្យសម្ពាធឈាមរបស់អ្នកឡើងខ្ពស់ ដែលធ្វើឱ្យអ្នកមាន មានជំងឺលើសឈាម។ ខាងក្រោមនេះ គឺជាវិធីសាស្រ្តាងាយៗ មួយចំនួន ជួយព្យាបាលកំចាត់ខ្លាញ់ក្បាលពោះបានឆាប់រហ័ស។

ផ្លែឪឡឹក៖ គឺជាប្រភេទផ្លែឈើ ដ៏ប្រសើរបំផុត មានផ្ទុកជាតិទឹក ដល់ទៅ ៩១% និង ជួយបញ្ចុះទឹកនោម។ ជាពិសេស ពេលទទួលទាន ផ្លែឪឡឹកនេះ នឹងជួយអ្នកមានអារម្មណ៍ថា ឆ្អែតបានយូរ និង ជួយកាត់បន្ថយខ្លាញ់ក្បាលពោះ បានយ៉ាងឆាប់រហ័សថែមទៀតផង។

ផ្លែប៉េងប៉ោះ៖ គឺជាប្រភេទបន្លែធម្មជាតិ ដ៏មានឱជារសឈ្ងុយឆ្ងាញ់ពិសា មិនតែប៉ុណ្ណោះ ផ្លែប៉េងប៉ោះ ក៏តួនាទីយ៉ាងសំខាន់ណាស់ដែរ សំរាប់សុខភាពរស់នៅរបស់មនុស្សប្រចាំថ្ងៃ។ ផ្លែប៉េងប៉ោះ មានផ្ទុកនូវសារធាតុចិញ្ចឹម និង​ វីតាមីន​ជាច្រើន អាចជួយឱ្យរាងកាយរបស់ អ្នកទទួលនូវសុខភាពល្អ និង ជួយកាត់បន្ថយបញ្ហាខ្លាញ់ក្បាលពោះ បានយ៉ាងប្រសើរ។ សូមទទួលទាន ផ្លែប៉េងប៉ោះ ជារបបអាហារ ប្រចាំថ្ងៃ របស់អ្នក សំរាប់ដែលមានខ្លាញ់ក្បាលពោះច្រើន។

ផ្លែប៉ម៖ ជាប្រភពនៃអាហារ ដែលសម្បូរទៅដោយសារធាតុចិញ្ចឹម និង វីតាមីន​ ដ៏សម្បូរបែប ដែលអាចជួយឱ្យអ្នកមានអារម្មណ៍ថា ឆាប់ ឆ្អែត មិនឈ្លាន ហើយជាពិសេស វានឹងជួយកំចាត់ខ្លាញ់ក្បាលរបស់អ្នក បានក្នុងរយៈពេលដ៏ខ្លី។ យោងតាមការសិក្សាមួយបានបង្ហាញ ឱ្យដឹងថា ស្រ្តីដែលបានទទួលទានផ្លែប៉ម ៣ ឬ ច្រើនផ្លែ ក្នុងមួយថ្ងៃ អាចសម្រក់ទម្ងន់ បានយ៉ាងឆាប់រហ័ស ជាងស្រ្តីដែលមិនបានទទួល ទាន៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: Health Superfoods to Reduce Belly Fat