CamNews

ព័ត៌មានអន្តរជាតិ 

អាល្លឹម៉ង គ្រោងទិញរថគ្រោះចម្បាំង ៣២៨ គ្រឿង ត្រលប់មកវិញ ដាក់បម្រើការ ឡើងវិញ ខណៈភាពតានតឹង កាន់តែប្រឈម

ព័ត៌មានអន្តរជាតិ ៖ អាល្លឹម៉ង់ គ្រោងនឹងនាំយកមកវិញ នូវបេក្ខភាពរថគ្រោះចម្បាំង ចូលទៅក្នុងវិស័យ ការពារជាតិ ខណៈបរិបទនេះ ត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយ​ថាជាការឆ្លើយ តបទៅនឹងភាព តានតឹងដែលកំពុងតែមានបញ្ហាប្រឈមឡើង ជាមួយនឹងប្រទេស រុស្ស៊ី ក៏ដូចជា អ៊ុយក្រែន ។


គួររំឮកថា បណ្តារថគ្រោះទាំងនោះ ត្រូវ បានលក់ចេញ ចប់សព្វគ្រប់ទៅហើយ ទៅ  អោយបណ្តាសហ គ្រាស ជាផ្នែកមួយនៃការកាត់បន្ថយរបស់   ក្រសួងការពារជាតិ បន្ទាប់ពីសង្គ្រាមត្រជាក់ ។ រដ្ឋមន្រ្តីការ  ពារជាតិ អាល្លឹម៉ងអោយដឹងថាខ្លួននឹងចំណាយកញ្ជប់ ថវិការ ប្រមាណ ២៤ លានដុល្លារ ស្នើនឹងការនាំ​យកមកវិញ នូវរថគ្រោះចំនួន ៣២៨ គ្រឿង ។

គួរបញ្ជាក់ថា កាលពីអំឡុងខែ កុម្ភៈកន្លងទៅនេះ   មន្រ្តី  អង្គការ ណាតូ បានយល់ស្រប ក្នុងការបង្កើត បាននូវកងកម្លាំងឆ្លើយតបជាបន្ទាន់ ក្នុងគោលបំណង ឆ្លើយតបទៅនឹង បញ្ហាប្រឈមចំពោះមុខ​​ ដែល កំពុងតែមានសភាពតានតឹងខ្ពស់ ទាក់ទិននឹងវិបត្តិនៅអ៊ុយក្រែន និង រដ្ឋអ៊ីស្លាមជ្រុលនិយម (IS) ។

សេចក្តីរាយការណ៍ដដែលបន្តអោយដឹងថា រដ្ឋមន្រ្តី ទទួល បន្ទុកការពារជាតិ មកពីអង្គការណាតូ នោះ បានយល់ស្របក្នុងការបង្កើតឡើងនូវកម្លាំងការពារ ទ្វេដង ពីសំណាក់ប្រទេសជាសមាជិក របស់ខ្លួន។ អ្នកនាំពាក្យក្រសួងការពារជាតិ អាល្លឹម៉ង់ លោក Jens   Flosdorff អះអាងអោយដឹងថា ក្រសួងការពារ ជាតិអាល្លឹម៉ង់ នឹងទិញចូលត្រលប់មកវិញ   នូវបេក្ខភាព   រថគ្រោះចម្បាំងកម្លាំងខ្លាំង ដ៏មានអានុភាព មានឈ្មោះថា Leopard 2 ចំនួន ១០០ គ្រឿង ពីឧស្សាហកម្ម    មួយចំនួន ដែលធ្លាប់បានទិញយកទៅ រក្សាទុក ៕

ប្រែសម្រួល ៖ កុសល

ប្រភព ៖ ប៊ីប៊ីស៊ី


Tags: Int news Breaking news World news Unt news Hot news France Germanwings plane crash