កីឡារខ្សែបំរើរបស់ក្លឹបបាល់ទាត់ Chelsea ឈ្មោះ Oriol Romeu ត្រូវបានគេរំពឹងថានឹងសំរាក
ពីការប្រកួតរយៈពេលដល់ទៅ ៦ខែ បន្ទាប់ពីការវះកាត់របួសក្បាលជង្គង់ធ្ងន់ធ្ងរ។
កីឡាករវ័យ ២១ឆ្នាំម្នាក់នេះបានវះកាត់ឆ្អឹងជង្គង់ដែលប្រះស្រាំ ឲ្យប្រសើរឡើងវិញ កាលពីថ្ងៃ
ច័ន្ទម្សិលមិញនេះ។
រូបភាព៖ កីឡាករខ្សែបំរើ Oriol Romeu
សូមបញ្ជាក់ថា Romeu របួសក្បាលជង្គង់នៅក្នុងការប្រកួត កាលពីយប់ថ្ងៃសៅរ៍ ពេលដែល
ក្រុម Chelsea ប្រកួតជាមួយក្រុម Sunderland។ ក្រោយមក Romeu បានជិះយន្តហោះមកកាន់
ទីក្រុងឡុងវិញ ដើម្បីសំរាកវះកាត់ព្យាបាលនៅមន្ទីរពេទ្យ ជាហេតុធ្វើឲ្យរូបលោកខកខានមិន
បានលេងឲ្យក្រុម ក្នុងការប្រកួត Club World Cup នៅឯ Yokohama ប្រទេសជប៉ុននៅថ្ងៃព្រហស្បតិ៍
ស្អែកនេះ៕
ដោយ៖ តុលា
ប្រភព៖ bbc