អន្តរជាតិ ៖ ជ្រាបច្បាស់ទេថា នៅពេលដែលសត្វខ្លាឃ្មុំ Panda មិនដឹង ក៏ដូចជាអៀនព្រាននៅ
ក្នុងការបង្កាត់ពូជ ថាតើអ្នកជំនាញនឹងមានវិធានការយ៉ាងណា។ ជាការពិត បើយើងក្រឡេក
ក្រុមអ្នកជំនាញមកពីមជ្ឈមណ្ឌល Chengdu ខេត្ត Sichuan ប្រទេសចិន បានអោយដឹងថាពួក
គេ បានបង្កើតនូវគំនិតថ្មីមួយក្នុងការបង្កាត់ពូជ សត្វខ្លាឃ្មុំ Panda ពោលគឺ តាមរយៈការបញ្ជាំ
ងខ្សែភាពយន្តសិចរបស់សត្វខ្លាឃ្មុំដូចគ្នានោះ ដើម្បីជាការដាស់អារម្មណ៍ ក៏ដូចជា អោយដឹង
ពីរបៀបនៃការបង្កាត់ពូជ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយ
ដោយទំព័រសារព័ត៌មានបរទេស ដេលីម៉ែល។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា សត្វ
ខ្លាឃ្មុំញីឈ្មោះ Ke Lin តែងតែបដិសេធជានិច្ច កាលដែលអាឈ្មោលឈ្មោះ Yongyong ឡើង
ជាន់ ដើម្បីជាការបង្កាត់ពូជ។
គួរបញ្ជាក់ផងដែរថា ជាលទ្ធផល សត្វខ្លាឃ្មុំញី ដែលធ្លាប់តែមានអារម្មណ៍រាងអៀនមួយក្បាល
នោះ ក៏បានយល់ព្រមក្នុងការអោយអាឈ្មោលឡើងជាន់ បន្ទាប់ពីបានមើលវីដេអូការបង្កាត់
ពូជរបស់សត្វខ្លាឃ្មុំដូចគ្នានោះ។ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាវីដេអូឃ្លីបខ្លីខាងក្រោម
នេះទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ដេលីម៉ែល