នៅក្នុងរដូវរងា ស្បែកនៃកែងជើងរបស់អ្នកមានសភាពស្ងួត គ្រើម និងប្រេះបែកក្រហែង។
មានពេលខ្លះ វាអាចបង្ករឲ្យអ្នកមានការឈឺចាប់ ដែលបះពាល់ទៅដល់ការធ្វើដំណើររបស់
អ្នកថែមទៀតផង។ ក៏ប៉ុន្តែការប្រេះកែងជើងមិនមែនជាអាការៈ មិនអាចព្យាបាលបាននោះ
ឡើយ។ អ្នកគ្រាន់តែអនុវត្តតាមវិធីងាយៗមួយចំនួនដូចខាងក្រោម ដើម្បីជៀសវាងពីផល
រំខានទាំងនោះ៖
១. ជំរុះចោលស្បែកក្រិន និងបែកប្រេះ
គឺជាជំហានដំបូងក្នុងការព្យាបាលកែងជើងប្រេះ ។ មានផលិតផលមួយចំនួនអ្នកអាចរក
ទិញបាននូវតាមទីផ្សារ ប៉ុន្តែអ្នកក៏អាចប្រើវត្តុធាតុដើមមួយចំនួនដែលមានស្រាប់ក្នុងផ្ទះ
របស់អ្នកបានដែរ ដូចជា ស្ករ ឬ ក៏អំបិលគឺជាវត្ថុធាតុដើមដែលអាចជួយអ្នកជំរុះចោល
កោសិកាចាស់ៗដែលក្រិនរឹង និង ប្រេះបែកនៅត្រង់កែងជើងរបស់អ្នក។ សូមលាបវាលើ
កែងជើងហើយទុកមួយសន្ទុះ បន្ទាប់មកដុះលាងវាដោយប្រើប្រាស់ច្រាសដុះជើង ជាមួយ
នឹងទឹកក្តៅឧនៗ។ប្រសិនបើកែងជើងរបស់អ្នកប្រេះខ្លាំងរហូតដល់មានឈាមផងនោះសូម
ប្រើឧបករណ៍សំរាប់ដុះក្អែលជំនួសវិញ ដោយដុះស្រាលៗ នឹងលាងចេញជាមួយទឹកក្តៅ
ឧនៗ។
២. ផ្តល់សំណើមដល់កែងជើងរបស់អ្នក
បន្ទាប់ពីជំរុះចោលកោសិកាក្រិនឬបែកប្រេះចោលអស់ហើយ សូមប្រើឡូសិន(lotion)សំរាប់
លាបលើកែងជើង ដើម្បីផ្តល់សំណើមដល់កោសិការថ្មីនែកែងជើងរបស់អ្នក។បន្ទាប់មកប្រើ
ស្រោមជើងស្ងួតពាក់ពីលើ។ នៅពេលដែលអ្នកឃើញថា ឡូសិនបានជ្រាបចូលក្នុងស្បែក
កែងជើងអ្នកអស់ហើយ អ្នកអាចដោះស្រោមជើងចេញបាន។ ពេលវេលាដ៏ល្អបំផុតក្នុងការ
លាបឡូសិនគឺនៅពេលយប់មុនចូលគេង ពីព្រោះវាជាពេលដែលជើងមិនធ្វើដំណើរច្រើន
និង មិនប៉ះពាល់ដល់ការថែរក្សាដល់កែងជើង។
៣. ការពារការប្រេះកែងជើងសារជាថ្មី
អាការៈមួយចំនួន ដូចជាៈ ភាពស្លេកស្លាំង ភាពភ្លេចភ្លាំងច្រើន សំពាធឈាមឡើងខ្ពស់ និង
ការចុះខ្សោយនៃប្រព័ន្ធការពាររាងកាយ គឺសុទ្ធតែអាចបណ្តាលមកពីការទទួលទានដំណេក
មិនបានគ្រប់គ្រាន់។ សូមទទួលទានដំណេកអោយបានយ៉ាងហោចណាស់៨ម៉ោងក្នុង១ថ្ងៃ
ទើបជាការល្អ។
ដោយៈ វណ្ណៈ
ប្រភពៈ healthandlove