CamNews

ព័ត៌មានអន្តរជាតិ 

ផ្អើលទស្សនាវីដេអូ ក្រុមមនុស្សមិនខ្លាចស្លាប់ ជាង៤ សែនដង ក្នុងរយៈពេល ត្រឹមតែ ១០ ម៉ោង តែប៉ុណ្ណោះ

ព័ត៌មានអន្តរជាតិ ៖ ជាការពិត ក្រុមមនុស្សរាប់រយនាក់ ដែលជាអ្នកគេងហាលថ្ងៃ ក៏ដូចជា
អ្នកកំសាន្តនៅឯមាត់សមុទ្រនោះ ក្នុងនោះសូម្បីតែមួយនាក់ មិនបានទទួលរងរបួសអ្វីនោះ
ទេ ខណៈពេលដែលគ្រឿងចក្រដ៏ធំ របស់កងទ័ពជើងទឹក របស់ប្រទេសរុស្ស៊ី ពោលគឺជល
យានដែលអាចធ្វើដំណើរលើទឹកបានផង    និងលើគោកបានផង ដែលគេអាចហៅបានថា
hovercraft នោះ បានបើកសំដៅមករកពួកគេ   បន្ទាប់ពីមានការសំចតដោយមិនមានការរំ
ពឹងទុកមុន នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស
ស្កាយ ។

យ៉ាងណាមិញ បើយោងតាមសម្តីអ្នកនាំពាក្យអោយក្រសួងការពារជាតិ អោយដឹងថា hov-
ercraft មួយគ្រឿងនោះ មានវត្តមាននៅតំបន់នេះ ​​​ ខណៈពេលដែលមាន  ការធ្វើសមយុទ្ធ
យោធា។ គួររំឭកផងដែរ ជលយានដែលអាចធ្វើដំណើរលើទឹកបានផង និងលើគោកបាន
ផង   ដ៏ធំ មួយគ្រឿងនេះ   មានទម្ងន់ដល់ទៅ  ៥៥០ តោន ប្រវែងទទឹង ៦០ ម៉ែត្រ ខណៈ
ពេលដែលវា អាចធ្វើដំណើរបានដល់ទៅ ១១០ គ.ម ក្នុងមួយម៉ោង។ ខាងក្រោមនេះ ជាវី
ដេអូ ជ្រាបកាន់តែច្បាស់ តាមដានទស្សនាបន្តិចទៅ ៖

* ព័ត៌មានមួយចំនួនផ្សេងទៀត ដែលមិត្តអ្នកអាន អាចនឹងមានចំណាប់អារម្មណ៍ មាននៅ
ខាងក្រោម ៖

- ចាប់ឃាត់ខ្លួនក្មេងទំនើង ៣ នាក់ ក្រោយបាញ់សម្លាប់សិស្សវិទ្យាល័យមា្នក់ ថាជាការកំ
សាន្តរបស់ខ្លួន

- វីដេអូ តារាសម្តែងប្រុសអាមេរិក រួចផុតពីសេចក្តីស្លាប់ ខណៈរថយន្តទំនើប ឆាបឆេះ
យ៉ាងសន្ធោសន្ធៅ

- ខ្មាន់កាំភើ្លង បើកការវាយប្រហារសម្លាប់រង្គាល ស្លាប់ ២ នាក់ របួស ៥ នាក់ នៅភោជនី
យដ្ឋានមួយកន្លែង

ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ ស្កាយ

 


Tags: Russian Navy Hovercraft Russia