CamNews

តារា 

លេចចេញវីដេអូ ពីកាំមេរ៉ាមួយផ្សេងទៀត ដែលថតអោយឃើញថា Suarez បានហាមាត់ខាំ កីឡាករអ៊ីតាលីពិតប្រាកដមែន

ជាមួយនិង ព័ត៌មានហេតុការណ៍ Luis Suarez ខាំកីឡាករ Chiellini បានសាយភាយពាសពេញ អ៊ីនធើណេតនិងសារព័ត៌មាន ហើយក៏មានការតាមដាន ជាខ្លាំងផងដែរ ខណៈពេលដែលយើង កំពុងរង់ចាំ អំពីការប្រកាស របស់ FIFA ទៅលើការស៊ើបអង្កេត ។



ខណៈពេលដែល កំពុងតែរង់ចាំនេះ វីដេអូថ្មីមួយទៀត ក្នុងហេតុការណ៍ ដែល Suarez ខាំ Chiellini ក៏បានលេចឡើង ។ យើងបានមើលរួច ទៅហើយថា កាលពីវីដេអូមួយ យើងគ្រាន់តែបានឃើញ ពីក្រោយប៉ុណ្ណោះ ហើយវាមិនច្បាស់ឡើយ ។ តែឥលូវនេះ វីដេអូថ្មីគឺ ថតបានពីចំហៀងតែម្តង ដែលអាចអោយ ទស្សនិកជន វិនិច្ឆ័យហេតុការណ៍ មួយនេះកាន់តែច្បាស់ជាងមុន ។
 បើតាមវីដេអូ យើងឃើញថា Suarez បានហាមាត់ ហើយយកធ្មេញទៅ បុកនិងស្មា Chiellini តែម្តងដើម្បីបន្លំខាំ ហើយក៏ត្រូវ Chiellini ដាក់មួយកែងបក ។



ជាមួយនិង វីដេអូភ័ស្តុតាងទាំងនេះ មានចេញមក ហើយក្តីក៏ក្រុម គណកម្មការ Uruguay មាន ទំនុកចិត្ត ក្នុងការ ការពារកីឡាករ Suarez មិនអោយទទួល ពិន័យពី FIFA ដែរ ។ ព័ត៌មានបន្ថែម នឹងនាំមកជូន ទស្សនិកជន នៅពេលក្រោយទៀត ៕

 

 ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football luis suarez italy uruguay world cup chiellini