CamNews

គ្រោះថ្នាក់ 

គ្រោះថ្នាក់៖ រថយន្តបុករថយន្ត ដ៏គួរអោយតក់ស្លុត


វីដេអូខាងក្រោមនេះត្រូវបានថតជាប់ដោយកាមេរាសុវត្តិភាពក្នុងហាងសាំងមួយដោយវីដេអូនេះ
បង្ហាញពីគ្រោះថ្នាក់ចរាចណ៍មួយដែលមើលទៅគួរអោយញ៉ាក់សាច់មែនទែនដោយរថយន្តមួយ
គ្រឿងបានបើកចេញពីហាងសាំងហើយបានឈប់ដើម្បីរង់ចាំឆ្លងផ្លូវស្រាប់តែមានរថយន្តមួយ
ទៀងមិនដឹងជាចេញមកពីត្រង់ណាបានមកបុកចំពីមុខមួយទំហឹងតែម្ដង! នេះមើលទៅប្រហែល
ជារថយន្តបង្ករហេតុបានបើកវ៉ាជែងរថយន្តដែលនៅពីមុខហើយបានរត់ចូលគន្លងវិញតែត្រូវបាន
បុកនឹងរថយន្តដែលឈប់ចាំឆ្លងទៅវិញមើលទៅគឺពិតជាគួរអោយតក់ស្លុតមែនទែន!

លោកអ្នកដែលជាអ្នកបើកបរយាន្តយន្តក្រោយពេលមើលឃើញវីដេអូខាងក្រោមនេះហើយគួរ
ណាមានការប្រុងប្រយ័ត្នអោយបានជាប់លាប់៕

ដោយ៖ នីតា
ប្រភពពី៖ Liveleak 


Tags: accident fatality