Jame Hunt អាយុ ៧ ឆ្នាំមកពី Oldham Manchester ជាក្មេងប្រុសម្នាក់ដែលមានសំណាងអាចរស់
រានមានជីវិតក្រោយពេលជាប់ក្នុងទួទឺកកកច្រើនជាង ១ ម៉ោងអំឡុងពេលលេងលាក់ពួនជាមួយ
នឹងបងប្រុសរបស់គេឈ្មោះ Ethan អាយុ ៩ ឆ្នាំ។
នៅពេលដែលកំពុងលេងលាក់ពួន Jame បានរកឃើញកន្លែងលាក់ខ្លួនដ៏ពិសេសមួយដែលមិន
មាននរណាអាចងាយរកឃើញ។ នោះគឹទូទឹកកកនៅក្នុងផ្ទះចាស់ខាងក្រោយ។ ចៃដន្យដោយ
សារតែទំហំនៃទូទឹកកកវាតូចទើបបណ្ដាលអោយជើងរបស់ Jame មិនអាចកំរើកបានហើយគេបាន
ជាប់នៅក្នុងទូទឹកកកនោះតែម្ដង។
ម៉ាក់របស់ Jame អ្នកស្រី Lynsey អាយុ ៣១ ឆ្នាំបានប្រាប់ថា Charlie បានប្រាប់ខ្ញុំថា Jame ជាប់
ក្នុងទូទឹកកក តែខ្ញុំសើចព្រោះគិតថាគេប្រហែលជានិយាយលេងតែប៉ុណ្ណោះ ប៉ុន្តែខ្ញុំមានអារម្មណ៍
ថាដួចជាបាត់កូនដូចនេះហើយទើបខ្ញុំប្រញ៉ាប់ទៅរកមើលវា។ ខ្ញុំឃើញគេជាប់ក្នុងទូទឹកកកពិតមែន
ហើយខ្ញុំខំទាញគេចេញមកដោយប្រើទឹកសាប៊ូ វាពិតជាសំណាងណាស់ដែលគេមិនអី ព្រោះគេ
បានជាប់ក្នុងទូទឹកកកនោះរយៈពេល ១ ម៉ោងជាងមកហើយ។
ដោយ៖ ម៉ូនីកា
ប្រភពពី៖ K14