CamNews

ព័ត៌មានអន្តរជាតិ 

ព្រឺក្បាល យន្តហោះ ដឹកមនុស្ស ៤០៨ នាក់ ហោះសុខៗ បុកជាមួយនឹង ខ្យល់គួច កំណាច របួសហោចណាស់ ២២ នាក់

ព័ត៌មានអន្តរជាតិ ៖ អ្នកធ្វើដំណើរ ៨ នាក់ រួមទាំងសហសេវិក ១៤ នាក់ផ្សេងទៀត ដែល  ជាអ្នកបម្រើ ការងារលើយន្តហោះ​នោះ ពួកគេទាំងអស់គ្នា បានទទួលរងរបួសធ្ងន់ និង ស្រាល បន្ទាប់  ពីយន្តហោះ របស់ក្រុមហ៊ុនអាកាសចរណ៍ សឹង្ហបុរី SIA ហោះពីប្រទេស សឹង្ហបុរី ទៅទីក្រុង ម៉ុមបៃ    ប្រទេស ឥណ្ឌា បានបុកជាមួយនឹងខ្យល់គួច កំណាច នេះ    បើ យោងតាមសម្រង់   អត្ថបទ ផ្សាយ  ពីគេហទំព័រ The Straits Times ។


សេចក្តីថ្លែងការណ៍រួម ពីក្រុមហ៊ុនអាកាសចរណ៍ចេញផ្សាយជាសាធារណៈអោយដឹងថាយន្តហោះជួប នឹងឧបទ្ទេវហេតុខាងលើ មានជើងហោះហើរលេខ SQ424 ហោះពីប្រទេស សឹង្ហបុរី  ទៅទីក្រុង ម៉ុមបៃ ប្រទេស ឥណ្ឌា ដោយនៅក្នុងនោះ មានអ្នកធ្វើដំណើរសរុប ៤០៨ នាក់ និង ក្រុមសហសេវិក ២៥ នាក់ ផ្សេងទៀត ដោយឡែក ក្រុមមនុស្សទាំងអស់ ហោច     ណាស់ ២២ នាក់ បាន  រងរបួស ក្រោយពីយន្ត ហោះរបស់ពួកគេបានបុកជាមួយនឹង ខ្យល់គួចកំណាច កាលពីថ្ងៃសុក្រ   ចុងសប្តាហ៍ កន្លងទៅនេះ អំ ឡុងពេលហោះហើរ ជាលទ្ធផល ពួកគេបានស្ថិតនៅក្រោមការមើលថែ   យ៉ាង   យកចិត្តទុកដាក់ នៅ ពេលដែល យន្តហោះ បានចុះចត ដោយសុវត្ថិភាព នៅឯអាកាសយានដ្ឋាន    អន្តរជាតិ ទីក្រុង ម៉ុមបៃ ។ 

យោងតាម របាយការណ៍ គូសបញ្ជាក់អោយដឹងថា យន្ត   ហោះ ខាងលើ បានជួបឧបទ្ទេវហេតុយប់ថ្ងៃ សុក្រ វេលាម៉ោង ១០ និង ១៥ នាទីយប់ ខណៈយន្តហោះដឹកអ្នកដំណើរមួយគ្រឿងនោះ មានគម្រោង នឹងទៅដល់ ក៏ដូចជា ចុះចតនៅម៉ោង ៩ និង ៥៥ នាទីយប់ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន


Tags: Int news Breaking news World news Unt news Hot news Singapore Mumbai India