ព័ត៌មានអន្តរជាតិ ៖ អង្គការ ណាសា បានចេញផ្សាយវីដេអូកាត់តមួយស្តីពីភាពប្រែប្រួល
របស់ភពផែនដី ក្នុងរយៈពេល ៣០ ឆ្នាំក្រោយនេះ ដែលវាពិតជាមានភាពខុសប្លែកនៅតាម
តំបន់មួយចំនួនជាខ្លាំង រួមមាន ៖ ទីក្រុងឌូបៃ ទីក្រុង សៀងហៃ ក៏ដូចជា ព្រៃទឹកភ្លៀង
ប្រទេសប្រេស៊ីលជាដើម នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន របស់គេហទំព័របរ
ទេស ស្កាយ ។
ប្រព័ន្ធផ្កាយរណប បានចាប់យកនូវការវិវត្តន៍របស់ទីក្រុងឌូបៃ ដោយបង្កើតបានជាក្រុងដ៏
ទំនើបមួយ ដែលក្នុងនោះរួមមានហេដ្ឋារចនាសម្ព័ន្ធ រូបវ័នជាច្រើន សំណង់អាគារខ្ពស់ៗ
សណ្ឋាគារលំដាប់ថ្នាក់ផ្កាយ ក៏ដូចជារមណីយដ្ឋានលំដាប់ថ្នាក់ពិភពលោកផងដែរ។
លើសពីនេះ បើយើងងាកក្រឡេកទៅមើលទីក្រុង Las Vegas ក៏មានការអភិវឌ្ឈន៍ផងដែរ
នាប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយបានពង្រីកនូវទឹកដី ក៏ដូចជា សក្តានុពលរបស់ខ្លួន តែ
ការព្រួយបារម្ភអំពើការបំពុលផ្សេងៗ ក៏ត្រូវបានចោទជាបញ្ហាផងដែរ។
លើសពីនេះ អ្វីដែលគួរអោយខ្លាចនោះ គឹថា ស្រទាប់ផែនដីកាន់តែមានការគំរាមគំហែង
ជាខ្លាំង តួយ៉ាង ព្រៃទឺកភ្លៀងប្រទេសប្រេស៊ីល កាន់តែរិចរិលទៅៗ បន្ទាប់ពីមានការកាប់
បំផ្លាញ ដែលខ្វះការពិចារណាទាំងនោះ ។ គួររំឭកផងដែរថា វីដេអូនេះ គឺជាសមិទ្ទផល
ស្នាដៃ របស់អង្គការ ណាសា ដោយមានការសហការចូលរួមពី US Geological Survey
ក៏ដូចជា Google ផងដែរ បន្ទាប់ពីមានការគួបផ្សំចូលគ្នា នូវរូបរាប់លានរូប ដែលបានប្រ
មាញ់បានតាមរយៈប្រព័ន្ធផ្កាយរណបទាំង ៨ ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនា
ទាំងអស់គ្នាណា ៖
ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ