CamNews

យល់ដឹង 

កំពូលវិធីព្យាបាលកំចាត់ស្នាមអុជខ្មៅ នៅលើស្បែកមុខ ដោយធម្មជាតិ (មានវីដេអូ)

ស្នាមអុជខ្មៅ នៅលើស្បែកមុខ គឺជាកង្វល់ដ៏ធំបំផុត សំរាប់មនុស្សគ្រប់រូប ជាពិសេសគឺសំរាប់ស្រ្តីតែ
ម្តង។ ដោយសារតែ  ស្នាមអុជខ្មៅនេះ   អាចធ្វើឱ្យស្រ្តីទាំងនោះ បាត់បង់  នូវសម្រស់ ដ៏ស្រស់ស្អាត របស់ ខ្លួន និង មិនហ៊ានចេញ ទៅខាងក្រៅជួបជុំ មិត្តភក្តិ និង មិត្តប្រុសរបស់ខ្លួន។ ប៉ុន្តែ សូមកុំបារម្ភ  បញ្ហានេះគឺមានវិធីជា ច្រើនសំរាប់ព្យាបាលកំចាត់វាចេញពីផ្ទៃមុខរបស់អ្នកបាន។

ខាងក្រោមនេះ យើងសូមណែនាំអ្នកឱ្យសាកល្បង នូវវិធីធម្មជាតិងាយៗ ដែលអាចជួយកំចាត់ ស្នាម​ អុជ​ ខ្មៅ នៅលើស្បែកមុខរបស់អ្នក បានក្នុងរយៈពេលដ៏ខ្លី។

វិធីព្យាបាល៖
សូមលាយទឹកគោធ្វើពីប័រ (butermilk)  ៤ស្លាបព្រាកាហ្វេ  ជាមួយនឹង  ទឹកប៉េងប៉ោះស្រស់ ២ស្លាប ព្រាកាហ្វេ កូរចូលគ្នាឱ្យសព្វ។ បន្ទាប់មក យកវាមកលាប  នៅស្បែកមុខរបស់អ្នក ទុករយៈពេល ១៥ នាទី រួចលាងសំអាតទឹកចេញជាការស្រេច។
ចំណាំ៖ ទឹកគោធ្វើពីប័រ អាចរកទិញបាននៅតាមផ្សារទំនើប។

វិធីព្យាលទី២៖ សូមយក  ម្ស៉ៅអាវ័ន (Oat) បន្តិច លាយជាមួយនឹង  ទឹកក្រូចឆ្មារ ៣ទៅ ៤ស្លាបព្រា កាហ្វេ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក យកវាមកលាប នៅលើស្បែកមុខរបស់អ្នក ទុករហូតដល់វាស្ងួត  រួចលាងមុខរបស់អ្នកចេញជាមួយនឹងទឹកក្តៅឧណ្ឌៗ ឬ ទឹកត្រជាក់ធម្មតាជាការស្រេច។
សូមព្យាបាលតាមវិធីនេះ ឱ្យម្តង ឬ ២ដង ក្នុង ១សប្តាហ៍៕

សូមទស្សនា វីដេអូ ខាងក្រោម


ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ Top10HomeRemedies


Tags: knowledge Home Remedies for Black Spots on Face