ក្រុមជំរើសជាតិ Portugal ដែលជាក្រុម ស្ថិតក្នុងលំដាប់ថ្នាក់ បាតតារាងគេ ក្នុងពូល G នឹងត្រូវប៉ះ ជាមួយនិង Ghana យប់នេះហើយ ដើម្បីសំរេច វាសនារបស់ខ្លួន ។
ខណៈពេលនេះផងដែរ Ronaldo កំពូលតារាបាល់ទាត់ របស់ Portugal ដែលត្រូវបានទស្សនិកជន កត់សំគាល់ថា លេងមិនសូវបានល្អនោះ ក៏បានខំប្រឹងមក ហ្វឹកហាត់យ៉ាងស្វិតស្វាញ ផងដែរដើម្បី ស្តារមុខមាត់ កិត្តិយសអោយប្រទេសវិញ ។ ក្រៅពីនេះផងដែរ Ronaldo ក៏បានដូរម៉ូតសក់ថ្មី ទៀត ផងដើម្បីយកហេង ។ កាលពីមុនយើង បានឃើញម៉ូតសក់ ដែលមានស្នាមឆ្នូតៗ ចុះឡើង ដែល ម៉ូតសក់នោះ គឺ Ronaldo កាត់ដើម្បីតែ ផ្តល់កំលាំងចិត្តដល់ ក្មេងអាយុ ៨ ខែម្នាក់ដែល ត្រូវវះកាត់ ខួរក្បាលហើយ Ronaldo ក៏បានចំណាយ ៥០០០០ ផោនដើម្បីជួយ ក្មេងនោះផងដែរ ។
យប់នេះ Ronaldo ត្រូវបានគេរំពឹងទុកថា នឹងបញ្ចេញសមត្ថភាព អោយសមនិងឈ្មោះរបស់ខ្លួន ដូចទៅនិង Neymar និង Messi ផងដែរដែលពួកគេ បាននាំក្រុមរបស់ ពួកគេអោយទៅដល់វគ្គ ១៦ក្រុម ចុងក្រោយរួចទៅហើយ ៕