ព័ត៌មានអន្តរជាតិ ៖ ក្មេងប្រុសវ័យទើបតែ ១៥ ឆ្នាំម្នាក់ ដែលបានបាញ់សម្លាប់ មិត្តស្រីរបស់ខ្លួន ខណៈ នាងបានព្យាយាម ប្រគល់កាដូអោយ ក្នុងថ្ងៃខួបកំណើតនោះ ត្រូវ បានអាជ្ញាធរសម្រេចផ្តន្ទាទោស ដោយដាក់ពន្ធនាគារ រយៈពេល ៩ ឆ្នាំ ពីបទមនុស្សឃាត នេះ បើ យោងតាមការដកស្រង់ សម្រង់អត្ថ បទផ្សាយ ពីទំព័រ ប៊ីប៊ីស៊ី ។
គួរបញ្ជាក់ថា នាង Shereka Fab-Ann Marsh បានស្លាប់បាត់បង់ជីវិតដោយសារតែគ្រាប់កាំភ្លើងទោល បាញ់ចេញពីកាំភ្លើងដៃខ្លី 1930s Italian Beretta នៅភាគខាងកើត ទីក្រុងឡុងដ៍ កាលពីអំឡុងខែមីនា កន្លងទៅនេះ ។ មិនត្រឹម តែ ប៉ុណ្ណោះ ប្រភពដដែល បន្តអោយដឹងថា ជនជាប់ចោទរូបនេះ ត្រូវបាន បញ្ជាក់ថាមានទោស ពីបទ កាន់កាប់នូវអាវុធខុសច្បាប់ ក៏ដូចជា និន្នាការ នៃការ គម្រាមគំហែងដល់ អាយុជីវិត និង មនុស្សឃាត ដោយចេតនាដូចគ្នាដែរ នៅឯតុលាការ Old Bailey ទីក្រុងឡុងដ៍ ប្រទេស អង់គ្លេស ។
ចៅក្រម លោក Charles Wide បាននិយាយយ៉ាងច្បាស់ ជាមួយនឹង ភស្តុ តាងជាក់លាក់ អោយដឹងថា ជនជាប់ចោទក្មេងប្រុសវ័យ ១៥ ឆ្នាំខាងលើ ពិតជាបានតម្រង់ចុងកាណុង ទៅ មិត្តស្រីរបស់ខ្លួន ដើម្បី ជាការបំភ័យនាងពិតប្រាកដមែន ដោយនៅក្នុងនោះ វិនាទីមួយ កៃក៏បានរាឡើង ចំជនរងគ្រោះតែម្តង
មន្រ្តីប៉ូលីសបានរកឃើញ កាំភ្លើងដៃខ្លី លាក់នៅក្រោមភួយ បន្ទាប់ ពី បានបាញ់សម្លាប់នាង Shereka ចំ ក ។ ខណៈមានការចាប់ឃាត់ខ្លួន នៅកន្លែងកើតហេតុ ជន ជាប់ចោទ បញ្ជាក់ ប្រាប់ មន្រ្តីប៉ូលីស អោយដឹងថា វាគ្រាន់តែជាហេតុការណ៍ គ្រោះថ្នាក់ចៃដន្យតែប៉ុណ្ណោះ "ពិតឬ ? ដែលថា ខ្ញុំបាទត្រូវចុះ នរកទាំងមិត្តស្រីខ្លួន ស្លាប់នៅថ្ងៃខួបកំណើតខ្ញុំយ៉ាងដូច្នេះ" ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ប៊ីប៊ីស៊ី