ព័ត៌មានអន្តរជាតិ ៖ បុរសជាបុគ្គលិការិយាល័យ និងជាជនជាតិអូស្រ្តាលីម្នាក់ ត្រូវបានប្រមាញ់
ជាប់ ខណៈពេលដែល លួចមើលរឿងអាសអាភាសនៅក្នុងបន្ទប់ការិយាល័យ ពោលគឺនៅក្នុង
ម៉ោងការងារ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលបានចេញផ្សាយដោយគេហទំ
ព័របរទេស ។
លើសពីនេះទៅទៀត ប្រភពសារព័ត៌មានដដែលបន្ថែមថា មតិរិះគន់ជាច្រើនត្រូវបានលើកឡើង
ពីសំណាក់មហាជនទូទៅ បន្ទាប់ពីរូបថតដែលប្រមាញ់បានជនឆ្លៀតឧកាសម៉ោងការងាររូបនេះ
បានបង្ហោះចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម Twitter កាលពីកន្លងទៅ ។
គួររំឭកផងដែរ រូបថតប្រមាញ់ជាប់នូវបុរសឆ្លៀតឧកាសធ្វើទង្វើមិនល្អ ក្នុងម៉ោងការងាររូបនេះ
ត្រូវបានថតជាប់ដោយពលរដ្ឋក្នុងស្រុកម្នាក់ គឺលោក James P., aka PenguinShepard ៕
ដោយ ៖ ពិសិដ្ឋ
ប្រភព ៖ singaporeseen