CamNews

តារា 

Messi និង ឳពុក ត្រូវបានគេចោទប្រកាន់ថា គេចវេសពីការបង់ពន្ធ ៣,៤ លានផោន

កីឡាករខែ្សប្រយុទ្ធរបស់ Barcelona សញ្ជាតិអាហ្សង់ទីន Lionel Messi ត្រូវបាន​គេចោទប្រកាន់
ថា គេចវេសមិនបង់ពន្ធ ដោយក្រុមហ៊ុនមួយ នៅប្រទេសអេស្ប៉ាញ កន្លែងដែល​ Messi រស់នៅ
សព្វថ្ងៃ ។

ក្រុមហ៊ុនមួយនោះ ចោទប្រកាន់ជាពិសេសទៅលើ Messi និងឳពុកលោក Jorge Horacio ថាបាន
គេចវេសជាមួយបញ្ហាបង់ពន្ធ ដែលមានចំនួនទឹកប្រាក់ប្រមាណ ៣,៤ លានផោន ។ចំនួនទឹកប្រាក់
ទាំងនោះ គឺក្នុងរយៈពេល ៣ ឆ្នាំចាប់ពី ២០០៧, ២០០៨, ២០០៩ ។ ក្រុមហ៊ុនមួយនោះ បានដាក់
ពាក្យបណ្តឹងទៅតុលានៅទីក្រុង Ghava ប្រទេសអេស្ប៉ាញ ដែលជាកន្លែង Messi រស់នៅរួចរាល់
ហើយ ។



ខាងតំណាងក្រុម Barcelona មិនទាន់បានចេញមុខមក ប្រកាសអ្វីនៅឡើយទេ ប៉ុន្តែ Messi និង
ឳពុក ប្រាប់ទស្សនិកជនតាម Facebook ថា រូបលោកនិង ឳពុកតែងតែបង់ពន្ធ ត្រឹមត្រូវមិនដែល
គេចវេសម្តងណាឡើយ ។ ហើយការបង់ពន្ធរបស់លោក ក៏ធ្វើតាមអ្នកជំនាញប្រឹក្សាខាងបង់ពន្ធ
ផងដែរ ។

គួរបញ្ជាក់ផងដែរថា ចំនួនទឹកប្រាក់ ៤,៣ លានផោនគ្មានអ្វីច្រើនសំរាប់ Messi ឡើយព្រោះ Messi
រកប្រាក់ចំណូលបាន មិនតិចជាង ៣១ លានផោនឡើយ រាប់បញ្ចូលពីប្រាក់កំរៃបានពីក្រុម និងការ
ផ្សែរពាណិជ្ជកម្មជាច្រើនទៀត ៕


ដោយ ៖ កុសល
ប្រភព ៖ k14 


Tags: Messi barcelona football