CamNews

កីឡាអន្តរជាតិ 

Messi និង Aguero សុទ្ធតែរបួស ធ្វើឲ្យគ្រូបង្វឹកអាហ្សង់ទីនឈឺក្បាល ព្រោះសល់ ២ថ្ងៃទៀតជម្រុះ World Cup

(ក្រុងអាយរេស)៖ កីឡាករឆ្នើមប្រចាំក្រុម Lionel Messi និង Sergio Aguero សុទ្ធតែរងរបួសដូចគ្នាពីការប្រកួតក្នុង​លីគ​រៀងៗ​ខ្លួន​របស់​ពួក​គេ​នា​ពេល​កន្លង​មក បង្ក​ការ​លំបាក​ដល់​គ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិអាហ្សង់ទីន ត្បិត២ថ្ងៃទៀត ដល់​ការ​ប្រកួត​វគ្គ​ជម្រុះ World Cup 2018 ប្រ​ចាំ​តំបន់​អាមេ​រិក​ឡា​ទីន ជុំ​ទី​៧​។

យោងតាមសារព័ត៌មាន BBC របស់អង់គ្លេសបានចេញផ្សាយនៅថ្ងៃអង្គារ ទី៣០ ខែសីហា ឆ្នាំ២០១៦ អាហ្សង់ទីន នឹង​ត្រូវ​ជួប​ប្រកួត​ទល់​នឹង​ក្រុម​ជម្រើស​ជាតិ​អ៊ុយ​រូហ្គាយ នៅ​ថ្ងៃ​ទី​០២ កញ្ញា មុន​ជួប​ក្រុមវ៉េណេហ្សូអេណា នៅថ្ងៃទី០៧ កញ្ញា ឆ្នាំ២០១៦ ក្នុង​វគ្គ​ជម្រុះ World Cup 2018 ដូច​គ្នា​។

កីឡាករខ្សែប្រយុទ្ធជួរមុខ Sergio Aguero បានរងរបួសក្រលៀន នៅក្រោយការប្រកួតឈ្នះក្រុមភ្ញៀវ West Ham United ៣-១ ក្នុង Premier League កាល​ពី​សប្តាហ៍​មុន ហើយ​កីឡាករ​វ័យ​២៨​ឆ្នាំ​រូប​នេះ ក៏កំពុងពិចារណាដោយ FA ក្នុងការដាក់ពិន័យ ៣ប្រកួត ដោយ​ការ​ឲ្យ​កែង​កីឡាករ​ខ្សែ​ការ​ពារ​របស់ West Ham, Winston Reid ខណៈ​ដែល​មិត្ត​រួម​ក្រុម Lionel Messi ដែល​កំពុង​ប្រកប​អាជីព​នៅ​ក្នុង​ក្លឹប FC Barcelona របស់​អេស្ប៉ាញ​នោះ កំពុង​មាន​បញ្ហា​សរសៃ​ពួរ​ជើង ពេល​ប្រកួត​ឈ្នះ​ក្រុម​ម្ចាស់​ផ្ទះ Athletic Bilbao កាលពីរាត្រីថ្ងៃអាទិត្យ ទី២៨ សីហានៃសប្តាហ៍ទី២ ក្នុង La Liga។

បច្ចុប្បន្ន ក្រុមជម្រើសជាតិដែលមានរហស្សនាមថា ពពកសអាហ្សង់ទីន បានកំពុងតែស្ថិតនៅលេខ៣ ក្នុងតារាង ដោយឆ្លងកាត់ ៦​ប្រកួត ឈ្នះ​បាន​៣​ដង​៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Messi