ភ្នំពេញៈ អតីតតារាសម្តែងស្រី មានឈ្មោះល្បីក្នុងទស្សវត្ស៨០-៩០ អ្នកនាង អម្ពរ ទេវី ថ្មីនេះបានបង្ហាញឃ្លីបវីដេអូខ្លី មួយបង្ហោះនៅពេញបណ្តាញ ទំនាក់ទំនងសង្គម Facebook បង្ហាញពីទំហំចិត្តស្រលាញ់ នឹករលឹកដល់ពុកម៉ែ បងប្អូនប្រជាពលរដ្ឋខ្មែរទាំងអស់ ។
ឃ្លីបវីដេអូដែលមាន រយៈពេលជិត១នាទី ដែលតារាកំប្លែងរូបសង្ហារ មាត់ឆែក នាយ ពាក់មី បានបង្ហោះនៅក្នុង Account Facebook ផ្ទាល់របស់លោកជិត មួយម៉ោងមុននេះ បានបង្ហាញពីរូបសម្រស់ ស្រស់ត្រកាលរបស់ តារាស្រីជើងចាស់ សាច់ចាំ អ្នកនាង អម្ពរ ទេវី ជាមួយពាក្យសម្តីមួយពិរោះរណ្តំចិត្ត ផ្ញើរចិត្តនឹកមកដល់ស្រុកខ្មែរ និងប្រជាពលរដ្ឋខ្មែរ ដោយស្នាមញញឹមបិទមាត់មិនជិត ។
ចង់ដឹងថាក្នុងឃ្លីបវីដេអូនោះ តារាស្រីកូនពីរ អ្នកនាង អម្ពរ ទេវី បាននិយាយអ្វីខ្លះ ក្នុងឃ្លីបវីដេអូនោះ តោះទៅទស្សនាទាំងអស់គ្នា ៕