CamNews

ព័ត៌មានអន្តរជាតិ 

រដ្ឋាភិបាល ចេញផ្សាយ ខ្សែអាថ៍វីដេអូ ផ្លូវការ ស្តីពី ប្រតិបត្តិការ ហ្វឹកហ្វើនយន្តហោះ ចម្បាំង F15

ព័ត៌មានអន្តរជាតិ ៖ វេលាព្រឹក ថ្ងៃ ២២ មេសា ២០១៤ មុននេះ បន្តិច​ ទីភ្នាក់ងារសារព័ត៌មានរដ្ឋ ចិន ស៊ិនហួរ ​    បានចុះផ្សាយ ​អត្ថបទសារព័ត៌មានអោយដឹងថា ចិនបានចេញផ្សាយ នូវខ្សែអាថ៍ វីដេអូ ផ្លូវការ ស្តីពី ប្រតិបត្តិការហ្វឹកហ្វើន យន្តហោះ ចម្បាំង F15 ។

គួរបញ្ជាក់ថា វាមានរយៈជាង មួយឆ្នាំកន្លះហើយ ចាប់តាំងពីនាវា ផ្ទុកយន្តហោះ លើកដំបូង របស់ ចិន   មានឈ្មោះថា   Liaoning  បានដាក់អោយបម្រើការជាផ្លូវការ ។ តើពិភពលោកមានការ ចាប់ អារម្មណ៍យ៉ាងណានោះ   ទៅនឹងប្រតិបត្តិការ  លើអាកាស និងដែនទឹក នៃសព្វាវុធចុងក្រោយ នេះ ។ ខ្សែអាថ៍វីដេអូ ដែលមានរយៈពេលជាង ៣ នាទី បានផ្តល់ដោយ សាជីវកម្ម ឧស្សាហកម្ម អាកាស ចរណ៍ ប្រទេសចិន ដោយបានផ្តិតយកសកម្មភាពរួម ក្នុងរយៈពេលមួយថ្ងៃពេញ    ។ ជ្រាប កាន់តែ ច្បាស់ តាមដានទស្សនា វីដេអូឃ្លីប ដែលមាននៅខាងក្រោមនេះ បន្តិចទៅ ៖

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ


Tags: China Beijing Hong Kong Int news Unt news