CamNews

តារា 

ប្រាក់បៀវត្សរបស់ Mancini ច្រើនជាងជិត ពីរដង Sir Alex

ជាមួយនឹងប្រាក់បៀវត្សថ្មីដែលទើបតែទទួលបានពីក្លឹប, Mancini បានវ៉ាដាច់យ៉ាងឆ្ងាយ
ពីអ្វីដែល Sir Alex កំពុងទទួលបាននៅ Man United។

អនាគតរបស់គ្រូបង្វឹក Mancini នៅពហុកីឡាដ្ឋាន Etihad ចុងបញ្ចប់ត្រូវបានកំនត់។ ក្នុងគេហទំព័រ
ផ្ទាល់របស់ Man City បានប្រកាសជាផ្លូវការថាៈ ”ក្លឹបមានការសប្បាយរីករាយណាស់ ការដែលគ្រូ
បង្វឹក Mancini សំរេចចិត្តធ្វើបន្តជាមួយយើងថែម៥ឆ្នាំទៀត។ ជ័យជំនះក្នុងរដូវកាលទើបកន្លងផុតនេះ
គឺជាជំហានដំបូង ពួកយើងកំពុងតែសង្ឃឹម និងរង់ចាំនូវអ្វីដែលថ្មីៗ ល្អៗថែមទៀតក្នុងពេលអនាគត”។


គ្រូបង្វឹក Mancini របស់ក្លឹប Man City

ទោះជា Man City មិនបញ្ជាក់ឲ្យច្បាស់ពីកិច្ចសន្យាថ្មីនេះ​ តែបើតាម The Sun គឺ Mancini ទើបតែ
ទទួលបាននូវកិច្ចសន្យាដ៏សម្បើមមួយ ដែលនឹងទទួលបានប្រាក់បៀវត្សចំនួន ៣៧,៥លានផោន
ក្នុងរយះពេល៥ឆ្នាំ, ដែលប្រហាក់ប្រហែលនឹង៧,៥លានផោន ក្នុងមួយរដូវកាល ច្រើនជាង៤លាន
ផោនប្រាក់បៀវត្សដែល Sir Alex កំពុងទទួលបាននៅ Man United ក្នុងមួយរដូវកាលប្រកួត។

ទន្ទឹមនឹងនេះដែរ ក្លឹប Man City ក៏បានសំរេចចិត្តនឹងលក់កីឡាករ Adebayor ឲ្យទៅ Tottenham ក្នុង
តំលៃ៥លានផោនដើម្បីបើកផ្លូវឲ្យ Persie មក Etihad៕

ដោយ៖ សិលា
ប្រភព៖ 24h


Tags: Mancini Sir Alex Man City football sports