CamNews

សំណើច 

សំណើច រឿង៖ គ្មានអ្នកណាល្អ ជាងប្រពន្ធខ្ញុំ!

ថ្ងៃមួយ ប្តី​និយាយ​ ទៅ​កាន់​ប្រ​ព​ន្ឋថា ពី​មុន​យើង​ក្រ​ណាស់ ឥឡូវ​យើង​ មាន​ជីវភាព​ល្អប្រសើរ
មាន​ឡាន​ល្អ​ជិះ បង​ក៏​មាន​តំណែង​ការងារ​ខ្ពស់ ជា​ប្រធាន​ក្រុមហ៊ុន​មួយ បង​ដឹង​ថា ទាំង​អស់
នេះ​ក៏​ព្រោះតែ​អូន បាន​ជូ​យ​បង​ច្រើន​ណាស់ បង​អរគុណ​ អូនសម្លាញ់!

ប្រ​ព​ន្ឋ៖ តែ​អូន​ក៏​បាន​ធ្វើ​រឿង ​មិន​គប្បី ចំពោះ​បង​ច្រើន​ដែរ​!
ប្តី៖ រឿង​អ្វី​ខ្លះ ទៅ​អូន?
ប្រ​ព​ន្ឋ៖ កាល​បង​ឈឺ​ធ្ងន់ យើង​គ្មាន​សល់លុយ​  សូ​ម្បី​តែ​មួយ​សេន អូន​បាន​ដេក​ជាមួយនឹង​
លោកដុក​ឌ័​រ ទើប​គាត់​ព្រម​ជួយ​ព្យាបាលជំងឺឱ្យបង។ ម្តងទៀត​គឺ​ពេល​បង​មាន​បញ្ហា​នៅ​ក្រុម
ហ៊ុន អូន​បាន​ដេក​ ជាមួយ​ប្រធាន​បង ទើប​គាត់​យល់ព្រម មិន​ដេញ​បង​ចោល។

ប្តី​ឮ​ហើយ ស្ទើរ​ធ្លាយ​បេះដូង តែ​ខំ​រំងាប់​ចិត្ត  ដោយសារ​ទ​ង្វើ​របស់​នាង​ទាំងអស់  គឺ​ដើម្បី​ខ្លួន
ប្តី​តប៖ ប៉ុណ្ណឹង មិន​អី​ទេ​ណា​អូន!
ប្រពន្ធ៖ នៅ​មាន​លើក​ចុង​ក្រោយ​នេះ​ទៀត បង​ចាំ​ទេ! ដើម្បី​ជាប់​ឆ្នោត  ជា​ប្រធាន​ក្រុមហ៊ុន
បង​ចាំបាច់​ត្រូវការ​សន្លឹក​ឆ្នោត គាំទ្រ​ពី​បុគ្គលិក​ចំនួន ៩៩​នាក់​... ដូច្នេះ​ អូនបាន......?
ប្តី៖ ពុទ្ធោ! អូនសម្លាញ់!

ព័ត៌មានទាក់ទងនឹងសំណើចផ្សេងៗ៖

-សំណើច រឿង៖ ស្មានតែនរណា!
-សំណើច រឿង៖ យន្តហោះនាយករដ្ឋមន្រ្តី
-សំណើច រឿង៖ តើសាកសពនេះ ស្លាប់ដោយសារអី្វ?
-សំណើច រឿង៖ លុយរបស់ខ្ញុំទេ!
-សំណើច រឿង៖ ព្រោះគេនោះសរសេរអក្សរខ្វៀកពេក

ដោយ៖ វណ្ណៈ
ប្រភព៖ khmerjoke