ដោយមានចំនួនអតិថិនេះឡើងដល់ពាន់លាននាក់ និងជួបបញ្ហាដូចគ្នាទាក់ទឹងនឹងសាធារណ
ជននៅពេលមានការផ្លាស់ប្ដូរសំខាន់ ទាំងនេះគឺជាចំណុចរួមរបស់យីហោដ៏ល្បីល្បាញទាំងពីរ
នេះ។
បើមើលតែខាងក្រៅ គេឃើញថា Facebook និង Coca-Cola ហាក់ដូចមានចំណុចដូចគ្នាដ៏តិច
តួច។ Facebook គឺជាក្រុមហ៊ុនបច្ចេកវិទ្យាខ្ពស់ទើបលេចធ្លោ ចំណែក Coca-Cola វិញ គឺជា
ក្រុមហ៊ុនដែលមានបច្ចេកវិទ្យា "ហួសសម័យ"(មានប្រវត្តិជាង ១០០ឆ្នាំ)។ Facebook ផ្ដល់សេវា
កម្មលើអ៊ីនធើរណែត ខណៈដែល Coca-Cola ផ្ដល់សេវាភេសជ្ជៈមានហ្គាស និងផលិតផលជា
កញ្ចប់មួយចំនួនទៀត។
Coca-Cola បានធ្វើការលក់ដូរក្នុងផ្សារភាគហ៊ុនអស់រយៈពេលជាច្រើនទសវត្សមកហើយ រីឯ
Facebook គឺទើបតែបានចូលរួមក្នុងផ្សារហ៊ុនកាលពី ២សប្ដាហ៍មុន។ ប៉ុន្ដែ ក្រុមហ៊ុនទាំងពីរ
នេះ មានចំណុចដូចគ្នាយ៉ាងហោចចំនួន ៣ ៖ មានអតិថិជនទូទាំងពិភពលោកឡើងដល់ ១ពាន់
លាននាក់ បង្កើតបានទំនាក់ទំនងជាឯកជនដល់អ្នកប្រើប្រាស់ ព្រមទាំងជួបបញ្ហាធំ ជាមួយនឹង
វត្តមានរបស់ខ្លួននៅចំពោះមុខសាធារណជន។
Coca-Cola បានជួបនឹងបញ្ហាខាងលើកាលពីដើមឆ្នាំ ១៩៨៥។ ក្រោយរយៈពេល ៩៩ឆ្នាំនៃការ
លក់ផលិតផល Coke ក្រុមហ៊ុននេះបានសម្រេចបោះបង់រូបមន្ដចាស់ និងបង្កើតធាតុផ្សំបង្កជាតិ
ផ្អែមសម្រាប់ New Coke ប៉ុន្ដែ ប្រការនេះបានធ្វើអោយមានប្រតិកម្មអវិជ្ជមានយ៉ាងខ្លាំងក្លាពីអ្នក
ប្រើប្រាស់ ក៏ដូចជាសារព័ត៌មាន។
ក្រោយពីការបញ្ចេញផលិតផលថ្មីបានប៉ុន្មានខែ Coca-Cola ទទួលបានការហៅទូរស័ព្ទជាមធ្យម
៨.០០០លើកជារៀងរាល់ថ្ងៃ រួមជាមួយនឹងសំបុត្ររាប់ពាន់ សំដែងពីការខឹងសម្បារផងដែរ។ អ្នក
ប្រើប្រាស់និយាយថា "Coke គឺជានិមិត្ដរូបរបស់ប្រទេសអាមេរិក និងជាមិត្តយូរឆ្នាំរបស់ពួកគេ ពេលនេះ Coke បានក្បត់យើង" ឬថា "បញ្ហាអ្វីបានកើតឡើងចំពោះ Coke របស់ខ្ញុំ?"។ល។
Facebook នៅពេលនេះក៏កំពុងឆ្លងកាត់វិបត្តិមួយដែលស្រដៀងគ្នាទៅនឹង Coca-Cola។ មនុស្ស
មួយចំនួនមានការមិនពេញចិត្តនៅពេលដែល Facebook បានធ្វើ ពាណិជ្ជូបនីយកម្ម។ បច្ចុប្បន្ន Facebook បានចូលរួមក្នុងផ្សារហ៊ុន និងប្រកាសពីរូបភាពជំនួញថ្មីរបស់ខ្លួន។ ប្រការនេះបានធ្វើ
អោយមនុស្សជាច្រើនដឹងថា ៖ Facebook ពេលនេះបានយកចិត្តទុកដាក់ទៅលើម្ចាស់ភាគហ៊ុន
ច្រើនជាងផលិតផល និងអតិថិជន ហើយអ្នកប្រើប្រាស់យល់ថា Facebook មានអ្វីដែលប្លែក
ជាងពីមុន។
ដូចទៅនឹង Coca-Cola អ្នកប្រើប្រាស់ក៏បានចាត់ទុក Facebook ថាជាទំព័ររបស់ពួកគេ ដូច្នេះ
ការផ្លាស់ប្ដូរទាំងឡាយរបស់ Facebook គឺជាប្រការដែលប៉ះពាល់ដល់អ្នកប្រើប្រាស់។
ការយល់ពីអំរែកដែលដើរទន្ទឹមគ្នានឹងការចូលចិត្ត គឺជាកត្តាសំខាន់បំផុតក្នុងចំណោមវិធីគ្រប់
គ្រងរបស់ Facebook ចំពោះអ្នកវិនិយោគ និងអតិថិជន។ ការធ្វើអោយទំនាក់ទំនងទ្វេភាគីមាន
តុល្យភាព នឹងជួយបង្កើតទំនុកចិត្តក្នុងសង្គម ត្រូវបានគេមើលឃើញថាជាកូនសោដែលជួយ
អោយ Mark Zuckerberg និងសហការី ឆ្លងកាត់រាល់ឧបសគ្គ បន្ទាប់ពីបញ្ហាតម្លៃភាគហ៊ុនដ៏គួរ
អោយព្រួយបារម្ភ ក្នុងរយៈពេលកន្លងមក៕
ដោយ ៖ សូរីយ៉ា
ប្រភព ៖ zing