CamNews

ព័ត៌មានអន្តរជាតិ 

កំពូល ស្តេចគ្រឿងញៀន ចាយលុយ ៥០ លានដុល្លារ ជួល វិស្វករ ជីកផ្លូវក្រោមដី អោយ Jailbreak (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ គួរបញ្ជាក់ថា Joaquin Guzman គឺជាឈ្មោះឧក្រិដ្ឋជនអទិភាពដែលរដ្ឋាភិបាល ប្រទេសម៉ិចសិក ហ៊ានចំណយប្រាក់   រង្វាន់ដល់ ទៅ ជិត ៤ លានដុល្លារ​ ក្នុងករណីបុគ្គលណាមួយ ឈានទៅដល់ការចាប់ឃាត់ខ្លួនបានទាំងរស់ ។   បើ យោងតាម ប្រភពសារព័ត៌មាន បញ្ជាក់ដឹងថា រដ្ឋាភិបាលប្រទេសម៉ិចសិក ប្រកាសអាសន្ន អោយមានការប្រុងប្រយ័ត្ន ទូទាំង ប្រទេស ខណៈមាន ការរឹងបន្តឹងសន្តិសុខនៅគ្រប់ទីកន្លែង     ស្របពេលដែល  អាជ្ញាធរ ពាក់ព័ន្ធ កំពុងតែ តាមប្រមាញ់ ស្តេចគ្រឿងញៀន លោក Joaquin Guzman ដែលបានរត់គេចខ្លួនចេញពីគុក បានសម្រេច កាលពី យប់ថ្ងៃសៅរ៍កន្លងទៅ តាមរយៈផ្លូវក្រោមដី មានរយៈចម្ងាយឆ្ងាយ ដល់ទៅ ១,៥ គ.ម ។


អាជ្ញាធរពាក់ព័ន្ធ ពិតជាមានភាពភ្ញាក់ផ្អើលជាខ្លាំង នៅពេល  ដែល ដឹងឮថា Joaquin Guzman រត់ គេចខ្លួនបានសម្រេច ពីគុក ដែលមានការពង្រឹង សន្តិសុខ  ខ្ពស់បំផុតនោះ តាមរយៈរូងផ្លូវក្រោមដី រយៈចម្ងាយឆ្ងាយដ៏មិនគួរអោយជឿ ។ គួររំឮកថា រូង ផ្លូវ   ក្រោមដី ដែលជាមធ្យោបាយតែមួយគត់ ក្នុងការជម្លៀសខ្លួន ស្តេចគ្រឿងញៀន មួយនេះ មានប្រវែង  ដល់ ទៅ ១,៥ គ.ម សេចក្តីរាយកាណ៍ បញ្ជាក់ដោយមានជំនឿជាក់អោយដឹងថា ស្តេចគ្រឿងញៀន រូបនេះ បានចំនាយលុយដល់ទៅ ៥០ លានដុល្លារ ជួលវិស្វករ ជំនាញជីក និងរុករករ៉ែ ជីក   ផ្លូវក្រោមដី  អោយខ្លួនដោយត្រូវចំនាយ រយៈ ពេល ១ ឆ្នាំពេញ ទើបជីករូងក្រោមដីមួយនេះ បាន  សម្រេច ។ ច្រើនជាងរូងផ្លូវក្រោមដី ដ៏សាមញ្ញ រូងផ្លូវក្រោមដីរបស់ស្តេចគ្រឿងញៀនមួយនេះ មាន តាំង   ពីការបំពាក់ បំពង់អ៊ុកហ្ខ៊ីហ្សែន ក៏ដូចជា ប្រព័ន្ធផ្លូវដែក ម៉ូតូ និងជណ្តើរ ៣២ កាំ ជាដើម ។

របាយការណ៍ បញ្ជាក់អោយដឹងថា មុននឹងឈានដល់ ភាព ជោគជ័យ នៃការជីកផ្លូវរូងក្រោមដីមួយ នេះអោយបានសម្រេច ហោច  ណាស់  ពួកគេត្រូវ ជីក  យក ដីចេញ ដែលមានទម្ងន់សរុបដល់ទៅ ៣២៥០ តោនឯណោះ ។  គួរបញ្ជាក់ថា ព័ត៌មានដ៏រស៊ើប នៃការរត់គេចខ្លួនបានសម្រេចពីសំណាក់ ស្តេចគ្រឿងញៀន រូបនេះ តាមមធ្យោបាយផ្លូវក្រោមដី ដ៏មិនគួរអោយជឿ បានញ៉ាំងអោយព័ត៌មាន ក្នុងស្រុក និងក្រៅស្រុក ផ្អើលចុះនៅទំព័រ មុខ រៀងៗខ្លួន មិនត្រឹមតែប៉ុណ្ណោះ អាជ្ញាធរ ពាក់ព័ន្ធ ប្រ ទេសម៉ិចសិក កំពុងតែចេញប្រតិបត្តិការ តាម ប្រមាញ់ឧក្រិដ្ឋជន អទិភាពរូបនេះ ដូចគ្នាដែរ ដោយ ស្នើអោយមានកិច្ចសហប្រតិបត្តិការ ពីស្ថាប័នពាក់ព័ន្ធ ក៏ដូចជា ប្រជាពលរដ្ឋជាដើម ៕

- អាន ៖ ទទួលបានលុយ ជិត ៤​លានដុល្លារ ល្គិកណា លោកអ្នក ចាប់បាន បងធំ គ្រឿងញៀន

- អាន ៖ ចូរប្រយ័ត្ន ក្រោយ កំពូលបងធំ គ្រឿងញៀន រត់គេចខ្លួន តាមរយៈ Jailbreak ដ៏ជំនាញ ឈានដល់ប្រកាស អាសន្ន

\



ប្រែសម្រួល ៖ កុសល

ប្រភព ៖ ដេលីម៉េល


Tags: Int news Breaking news World news Unt news Hot news Mexico