ព័ត៌មានអន្តរជាតិ ៖ ការវាយប្រហារតាមអាកាស ដឹកនាំដោយសហរដ្ឋអាមេរិក ត្រូវបានគេរាយការណ៍ កាលពីថ្ងៃព្រហស្បត្តិ៍កន្លងទៅនេះ អោយដឹងថា បាន សម្លាប់ ក្រុមសកម្មប្រយុទ្ធ ជីហាត បាន ៥០០ នាក់ហើយ នៅក្នុងប្រទេស ស៊ីរី ក្នុងកំឡុងពេល ១ ខែចុងក្រោយនេះ ស្របពេលដែល ក្រុមទប់ទល់ ប្រយុទ្ធ ឃីដ បានត្រៀមខ្លួន រួចជាស្រេច ក្នុងការពង្រឹង ត្រៀមការប្រយុទ្ធ នៅ ឯទីក្រុង Kobane ជាប់ ព្រំប្រទល់ដែន ។
សេចក្តីរាយការណ៍ បញ្ជាក់អោយដឹងថា ករណីប្រយុទ្ធដណ្តើម ក្រុង Kobane បានក្លាយជា ករណីកិច្ច ដ៏ចាំបាច់ សម្រាប់ភាគីទាំងពីរ ក្រុមរដ្ឋអ៊ីស្លាម ជ្រុលនិយម IS និង គូ ប្រជែងរបស់ខ្លួន ស្របពេលដែល មន្រ្តីសហរដ្ឋអាមេរិក គូសបញ្ជាក់អោយដឹងថា ក្រុមវាយបក ឃីដ សមត្ថភាពនៃការការពារ ទីក្រុងបាន កើនឡើងទ្វេដង ទន្ទឹមនឹងការវាយប្រហារ ដណ្តើមយ៉ាងមុតស្រួច ពីក្រុមសកម្មប្រយុទ្ធ ជីហាត ។
គួររំឭកថា ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ អាមេរិក បាន ធ្វើ ការអំពាវនាវ អោយមានការ ចូលរួមសហការ ពីប្រទេសសម្ព័ន្ធមិត្តទូទាំង ពិភពលោក ក្នុងការកំចាត់ចោលក្រុមសកម្មប្រយុទ្ធដ៏មាន ឥទ្ធិពលទាំងនេះ ក្នុងនោះ គូកន សហរដ្ឋមេរិក ភាគច្រើន ពិតជា បា នចូលរួម ដោយមានការវាយប្រ ហារតាមអាកាស រួមមានដូចជា ៖ អង់គ្លេស បារាំង អូស្រា្តលី ក៏ដូចជា សហព័ន្ធអារ៉ាប់អ៊ីម៊ីរ៉េត ជាដើម
ក្រុមសង្កេតការណ៍ សិទ្ធមនុស្ស នៅក្នុងប្រទេស ស៊ីរី បានអោយដឹងថា ក្នុងរយៈពេលមួយខែ កន្លងទៅ នេះមានការវាយប្រហារជាច្រើនលើកច្រើនសា ដោយបានសម្លាប់ក្រុមឧទ្ទាម និង សកម្មប្រយុទ្ធបានដល់ទៅ ៥៥៣ នាក់ ក្នុងនោះ ៤៦៤ នាក់ ជាសមាជិក ក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ីស្លាម ជ្រុលនិយម និង ៥៧ នាក់ផ្សេងទៀតជាសមាជិក មកពីក្រុមសកម្មប្រយុទ្ធ Al-Nusra Front ផ្សាភ្ជាប់ទំនាក់ទំនងជាមួយ នឹងក្រុម អាល់កៃដា ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ អាស៊ីវ័ន