ព័ត៌មានអន្តរជាតិ ៖ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រសារព័ត៌មានបរទេស ស៊ិនហួរ ដែលទើបតែបានចេញផ្សាយ កាលពីព្រឹកថ្ងៃច័ន្ទ ទី ២៤ ខែ កុម្ភៈ ឆ្នាំ ២០១៤ វេលាម៉ោង ៨ ព្រឹក ព្រឹក មិញនេះ អោយដឹងថា នៅឯព្រលានយន្តហោះ អន្តរជាតិ Brussels National Airport ឯណោះវិញ ប្រ ជាពលរដ្ឋជាច្រើនសិបនាក់ ក៏ដូចជា ក្មេងៗតូច បានផ្អើលនាំគ្នា មកប្រមូលផ្តុំយ៉ាងកកកុញ ខណៈរង់ ចាំទទួល សត្វខ្លាឃ្មុំយក្ស ផេនដា ដែលបានធ្វើដំណើរចេញពីប្រទេសចិន ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តអោយដឹងថា សត្វខ្លាឃ្មុំ ផេនដា ទាំងពីរក្បាលនោះ មាន ឈ្មោះថា Xing Hui និង Hao Hao ខណៈ Xing Hui ជាសត្វខ្លាឃ្មុំឈ្មោល និង Hao Hao ជាសត្វខ្លាឃ្មុំ ញី។ គួររំឭកផងដែរថា វត្តមាននៃសត្វខ្លាឃ្មុំយក្ស ពីរក្បាលនេះ បានមានវត្តមានរបស់ខ្លួនជាលើកដំ បូងនៅក្នុងក្រុង Brussel ប្រទេស ប៊ែលស្ស៊ិក ក្រោយពីបានធ្វើដំណើរមកដល់អាកាសយានដ្ឋានអន្តរ ជាតិ Brussels National Airport កាលពីថ្ងៃអាទិត្យ ម្សិលមិញនេះ ។
យ៉ាងណាមិញ តាមសេចក្តីរាយការណ៍អោយដឹងថា សត្វខ្លាឃ្មុំទាំងពីរក្បាលនេះ ទើបតែមានវ័យ ៤ ឆ្នាំនោះទេ ខណៈវាត្រូវបានគេយកចេញពីសួនសត្វ នាខេត្ត Sichuan ប្រទេសចិន ក្រោមកិច្ចសហប្រ តិបត្តិការ សន្យាជួលវាជាផ្លូវការ អោយមានវត្តមាននៅក្នុងប្រទេស ប៊ែលស្ស៊ិក ដល់ទៅ ១៥ ឆ្នាំ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ