ព័ត៌មានជាតិ ៖ តាមការអោយដឹងពីទំព័រសារព័ត៌មានក្នុងស្រុក នគរវត្ត ដែលបានធ្វើការចេញ
ផ្សាយមួយម៉ោងមុននេះ បានបញ្ជាក់អោយដឹងថា លោកប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់
អូបាម៉ា ជាប្រធានាធិបតីអាមេរិកក្នុងតំណែងទី ១ ដែលមកកាន់កម្ពុជា។
គួរបញ្ជាក់ផងដែរថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន
បានលើកឡើងថា លោក ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា ជាប្រធានាធិបតីក្នុងតំ
ណែងទី១ ដែលអញ្ជើញមកកាន់ប្រទេសកម្ពុជា ខណៈដែលកម្ពុជាជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូល
អាស៊ានលើកទី២១ និងកិច្ចប្រជុំពាក់ព័ន្ធ ក្នុងនោះលោកអូបាម៉ា នឹងត្រូវធ្វើជាសហប្រធានជាមួ
យសម្ដេចតេជោ ក្នុងកិច្ចប្រជុំកំពូលលើកទី ៤ រវាងអាស៊ាន និងអាមេរិក ស្របពេលដែលការ
ថ្លែងបញ្ជាក់បែបនេះ របស់សម្ដេចតេជោបានធ្វើឡើងនៅថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១២ ក្នុងឱកា
សជួបសំណេះសំណាល និងប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋនៅស្រុកឱរ៉ាល់ ខេត្ដកំ
ពង់ស្ពឺ ។
មិនត្រឹមតែប៉ុណ្ណោះ សម្ដេចតេជោ មានប្រសាសន៍បន្ថែមថា កិច្ចប្រជុំកំពូលអាស៊ានលើកទី២១
នេះ ប្រហែលជាលើកដំបូង ដែលប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់ប្រទេសកម្ពុជា ក្នុង
ប្រវត្ដិសាស្ដ្រប្រទេស ដែលប្រធានាធិបតីកាន់អំណាច ។ កាលពីដំបូងឡើយ ភរិយា អតីតប្រ
ធានាធិបតីសហរដ្ឋអាមេរិក ចន កេណ្ឌឺឌី ធ្លាប់មក ហើយបន្ដមកទៀត នៅឆ្នាំ២០០៥ អតីតប្រ
ធានាធិបតីសហ រដ្ឋអាមេរិក ប៊ីលគ្លីនតុន ក៏ធ្លាប់មកដែរ។ ពេលនេះប្រធានាធិបតីបារ៉ាក់ អូបា
ម៉ា នឹងមកកាន់ប្រទេសកម្ពុជា ដែលនេះជាការជួបប្រជុំថ្នាក់ដឹកនាំអាស៊ាន-អាមេរិកលើកទី៤។
ទោះជាយ៉ាងណា សម្ដេចតេជោមិនបាន បញ្ជាក់អំពីជំនួបទ្វេភាគីជាមួយនឹងប្រធានាធិបតីសហ
រដ្ឋអាមេរិកអូបាម៉ានោះទេ នៅក្នុងអំឡុងពេលដែលលោកមកកាន់ ប្រទេសកម្ពុជានោះ ។ គួរប
ញ្ជាក់ថា លោកអូបាម៉ា ប្រធា នាធិបតីសហរដ្ឋអាមេរិកនឹងដឹកនាំគណៈប្រតិភូមួយក្រុមមកចូល
រួមកិច្ចប្រជុំ កំពូលអាស៊ានអាមេរិក និងកិច្ចប្រជុំអាស៊ីបូព៌ា នៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៩
ដល់ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១២៕
ដោយ ៖ រិទ្ធី
កែសំរួលអត្ថបទពី ៖ nokorwatnews