ស្នាមអាចម៍រុយ គឺជាបញ្ហាស្បែកដ៏ចម្បងមួយ សម្រាប់មនុស្សគ្រប់រូប ជាពិសេស សម្រាប់មិត្តស្រី
តែម្តង។ ស្នាមអាចម៍ ភាគច្រើន កើតមាននៅលើស្បែកមុខ និងនៅជុំវិញច្រមុះ ហើយស្នាមអាចម៍
បង្កឡើង ដោយសារតែស្បែកត្រូវនឹងកម្តៅព្រះអាទិត្យ និងការទទួលទានដំណេកមិនគ្រប់គ្រាន់។
ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នក ជាពិសេសសុភាពនារីទាំងអស់នូវរូបមន្តងាយៗមួយ
ចំនួន ដូចខាងក្រោមនេះ ដែលអាចជួយឱ្យ ព្យាបាលកំចាត់ស្នាមអាចម៍រុយ នៅលើស្បែកបាន
ដោយធម្មជាតិ។
វិធីទី១៖ សូមយកផ្លែចេក ១ផ្លែ កិនឱ្យម៉ដ្ឋ លាយជាមួយនឹងស្លឹកជីអង្កាមម៉ដ្ឋ ២ ស្លាបព្រាកាហ្វេ
រួចកូរចូលគ្នាឱ្យសព្វ បន្ទាប់មកលាបនៅលើស្បែកមុខកន្លែងមានស្នាមអាចម៍រុយ ទុករហូតដល់វា
ស្ងួត លាងសម្អាតទឹកចេញជាការជាការស្រេច។
វិធីទី២៖ សូមយកទឹកក្រូចឆ្មាស្រស់ ១ស្លាបព្រាបាយ លាយជាមួយនឹង អំបិលបន្តិច និង ទឹកឃ្មុំ
១ស្លាបព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាបនៅលើស្បែក កន្លែងមានស្នាមអាចម៍រុយ រួច
ទុករយៈពេល ១០នាទី លាងសម្អាតទឹកចេញ។
បញ្ជាក់៖ សូមកុំលាបវត្ថុធាតុផ្សំខាងលើនេះ ឱ្យចំ ឬចូល ក្នុងភ្នែករបស់លោកអ្នក។
វិធីទី៣៖ សូមយកដំឡូងបារាំង ចិតជាចំណិត ស្តើង រួចជ្រលក់ទៅក្នុងទឹកដោះគោ ផលិតពីប័រ
(buttermilk) បន្ទាប់មក យកវា មកដុសខាត់ថ្នមៗ នៅលើស្បែកកន្លែងមានស្នាមអាចម៍រុយ រយៈ
ពេល ៥នាទី ជាការស្រេច។ សូមព្យាបាលតាមវិធីនេះ ឱ្យបាន ៣ដង ក្នុង ១សប្តាហ៍ នឹងជួយ
ឱ្យស្នាមអាចម៍រុយនៅលើស្បែករបស់លោកអ្នក បាត់បានយ៉ាងឆាប់រហ័ស៕
ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ homeveda