ព័ត៌មានអន្តរជាតិ ៖ សេចក្តីរាយការណ៍ ពីទំព័រសារព័ត៌មានបរទេស ឆៃណាដេលី អោយដឹងថា បណ្តា សំណល់សាកសពទាហានចិន ទាំង ៤៣៧ នាក់ ដែលបានស្លាប់ នៅក្នុងសម័យសង្គ្រាម ឧបទ្ទីបកូរ៉េ ១៩៥០-៥៣ នោះ បានវិញមកដល់មាតុភូមិវិញហើយ កាលពីព្រឹកថ្ងៃសុក្រ ម្សិលមិញនេះ ។
លើសពីនេះ ប្រភពសារព័ត៌មានដដែល បន្តគូសបញ្ជាក់អោយដឹងថា យន្តហោះ ដែលបានដឹកកូន ម ឈូសតូចផ្ទុក បណ្តាសំណល់សាកសព ទាហានចិន ទាំងអស់នោះ បានមកដល់អាកាសយានដ្ឋាន អន្តរជាតិ ខេត្ត Liaoning ប្រទេសចិន កាលពីថ្ងៃសុក្រ ម្សិលមិញនេះ វេលាម៉ោង ៩ និង ២០ នាទីព្រឹក
គួររំឭកផងដែរថា កម្មវិធី ប្រគល់ជូនជាផ្លូវការមួយ ត្រូវបានគេធ្វើឡើង នៅឯអាកាសយានដ្ឋានអន្តរ ជាតិ Incheon កាលពីព្រឹកថ្ងៃសុក្រ ពោលនៅអាកាសយានដ្ឋាន មួយនេះ ដែលមានរយៈចម្ងាយ ឆ្ងាយជាង ៥០ គ.ម ភាគខាងលិច ក្រុង សេអ៊ូល ប្រទេស កូរ៉េខាងត្បូង ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ