ព័ត៌មានអន្តរជាតិ ៖ យន្តហោះដឹកអ្នកដំណើរ របស់ក្រុមហ៊ុន Saudi Arabian Airlines jetliner កាល ពីថ្ងៃអង្គារ ទី ០៥ ម្សិល មិញ បានធ្វើការចុះចត រេធ្លាក់ផ្លូវ នៅអាកាសយាន្តដ្ឋានអន្តរជាតិ ហ្វីលីពីន បណ្តាលឲ្យជើងហោះហើរចំនួន ១១ នៅក្នុងអាកាសយាន្ត ដ្ឋានមួយនេះ ត្រូវបានពន្យាពេល នេះបើ តាម ព័ត៌មាន Channel News Asia ចេញផ្សាយនៅយប់ថ្ងៃទី០៥ ខែសីហាម្សិលមិញ ។ សូមជម្រាប ថា យន្តហោះចុះចតខុសផ្លូវ និងរេធ្លាក់ រហូតបាន បណ្តាលឲ្យជាប់នៅក្នុងដីភក់នេះ ផ្ទុកដោយ អ្នក ធ្វើដំណើរ ២៩៨ នាក់ ប៉ុន្តែ មិនមានអ្នកណាម្នាក់ ទទួលរងរបួសនោះទេ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ channelnewsasia