CamNews

ព័ត៌មានអន្តរជាតិ 

វីដេអូ ធ្លាក់ទម្លាក់បន្ថែម ជនអគតិគិតខ្លី បំណងសម្លាប់ខ្លួន

ព័ត៌មានអន្តរជាតិ ៖​ បើយោងតាមសេចក្តីរាយការណ៍ របស់គេហទំព័រសារព័ត៌មានបរទេស
BBC ដែលទើបតែបានចេញផ្សាយកាលពីពេលកន្លងទៅនេះ បានបញ្ជាក់អោយដឹងថា​ បុរស
ប៉ុនប៉ងធ្វើអត្តឃាតម្នាក់ ឈ្មោះ Chen Fuchao ត្រូវបានរកអោយឃើញថា ធាក់ទម្លាក់បន្ថែម
ជំនួសអោយការសង្គ្រោះ ពីសំណាក់មន្រ្តីប៉ូលីសចូលនិវត្តម្នាក់ដែលមានឈ្មោះថា Lai Jians-
heng វ័យ ៦៦ ឆ្នាំ។

គួរបញ្ជាក់ផងដែរថា រឿងប៉ុនប៉ងធ្វើអត្តឃាតខាងលើនេះ បានកើតឡើងកាលពីពេលកន្លង
ទៅ នៅឯស្ពានមួយកន្លែង  ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត  Guangdong  ប្រទេសចិន ។
ដោយឡែក   បន្ទាប់ពីមានការធាក់ទម្លាក់បន្ថែមពីសំណាក់មន្រ្តីចូលនិវត្ត  ដែលមានកំពស់
ប្រមាណជាង ៨ ម៉ែត្រ បុរសដែលជាជនរងគ្រោះត្រូវបានជួយសង្គ្រោះជាផ្លូវការ ស្របពេល
ដែលគេរងរបួសខ្នង និងដៃ ។ លើសពីនេះគេក៏ត្រូវផ្តន្ទាទោសពីបទ   បង្កជាភាពចលាចល
ដល់សាធារណៈជនផងដែរ ។ ខាងក្រោមនេះជាវីដេអូ តាមដានទស្សនាទាំងអស់គ្នាណា  ៖

ដោយ ៖​ រិទ្ធី
ប្រភព ​៖ BBC


Tags: international news strange news unbelievable news pic