CamNews

មិនគួរឲ្យជឿ 

ចម្លែកៗ ៖ ស្ត្រីជាម្តាយវ័យក្មេង​ នៅចិន លក់ទឹកដោះ ទៅអោយក្រុមយុវវ័យ

ចម្លែកៗ ៖ បើយើងងាកក្រឡេកទៅមើល  ខេត្ត Shenzhen ប្រទេសចិន ឯណោះវិញអោយ
ដឹងថា​ ស្រ្តីជាម្តាយវ័យក្មេងម្នាក់ អាចរកប្រាក់ចំណូលយ៉ាងតិចបាន ៨,០០០ យ័ន សម្រាប់
ការបរិច្ចាកក្នុងការលក់ទឹកដោះរបស់ខ្លួន នេះបើតាមការដកស្រង់អត្ថបទផ្សាយ  ពីគេហទំ
ព័រសារព័ត៌មានបរទេស wired ។

គួរបញ្ជាក់ផងដែរថា     តម្រូវការទឹកដោះ  ពិតជាមានការកើនឡើងខ្ពស់ជាខ្លាំងនៅក្នុងប្រ
ទេសចិន បន្ទាប់ពីក្រុមមនុស្សបានដឹងថា វាពិតជាមានផលប្រយោជន៍ជាខ្លាំងចំពោះសុខ
ភាព។ លោក Lin Jun គឺជាបុគ្គលមួយរូប ដែលបានចាប់ផ្តើមដំណើរការភ្នាក់ងារផ្តល់ទឹក
ដោះ    ដោយនៅក្នុងនោះ  ការងាររបស់គាត់  រួមបញ្ជូលទាំងការស្វែងរក  ទឹកដោះស្ត្រីជា
ម្តាយវ័យក្មេង សម្រាប់ក្រុមមនុស្សជាអ្នកមាន។

គាត់បានផ្តល់ជាកិច្ចសម្ភាសន៍ ដល់ទីភ្នាក់ងារសារព័ត៌មាន Shanghai Daily ថា​  ទឹកដោះ
គឺជាភេសជ្ជៈប៉ូវកំលាំងល្អបំផុត ជាពិសេសពិតជាប្រយោជន៍យ៉ាងសំខាន់ សម្រាប់បុគ្គល
ណាមួយ ដែលធ្លាប់បានធ្វើការវះកាត់ ។ មិនត្រឹមតែប៉ុណ្ណោះ លោក  Jun បន្ថែមថាស្រ្តីជា
ម្តាយក្នុងរយៈពេល ៨ ខែ អាចរកប្រាក់ចំណូលបាន ១២០,០០០ យ័ន ឯណោះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ wired


Tags: international news strange news video news pics