ព័ត៌មានអន្តរជាតិ ៖យ៉ាងហោចណាស់ មនុស្ស ៤៥ នាក់បានស្លាប់បាត់បង់ជីវិត ខណៈពេល
ដែលក្រុមមនុស្ស ៧០ នាក់ផ្សេងទៀត បានទទួលរងរបួសធ្ងន់ និង ស្រាល បន្ទាប់ពីរថភ្លើង
ដឹកអ្នកដំណើរជាង ២០០ នាក់មួយគ្រឿង បានជួបនឹងឧបទ្ទេវហេតុ បើកធា្លក់ផ្លូវដែក។
គួររំឭកផងដែរថា ករណីគ្រោះថ្នាក់ដ៏គួរអោយរន្ធត់ខាងលើនេះ បានកើតឡើងនៅជិតក្រុង
Santiago de Compostela តំបន់ Galicia ភាគខាងជើង ឆៀងខាងកើត ប្រទេសអេស្ប៉ាញ
យ៉ាងណាមិញ ប្រភពសារព័ត៌មានដដែល បានបញ្ជាក់បន្ថែមអោយដឹងផងដែរថា រថភ្លើង
ដឹកអ្នកដំណើរមួយគ្រឿងនេះ គឺជាប្រភេទរថភ្លើងល្បឿនលឿន ធ្វើដំណើរទៅមកពីក្រុង
Madrid និងក្រុង Ferrol ។
ដោយឡែក កាលដែលលើកឡើងថា រថភ្លើងមួយគ្រឿងនេះ បានបើកធ្លាក់ផ្លូវនោះ វាគឺជា
ការអះអាងជាជំហានដំបូងនោះទេ ស្របពេលដែលមូលហេតុពិត នៃការកើតមានឡើង
នូវគ្រោះថ្នាក់ដ៏រន្ធត់មួយនេះ ក៏កំពុងតែស្ថិតនៅក្រោមការតាមដានស៊ើបអង្កេតនៅឡើយ៕
ដោយ ៖ រិទ្ធី
ប្រភព ៖ buzzfeed