CamNews

ព័ត៌មានអន្តរជាតិ 

អាកាសធាតុក្តៅដ៏អាក្រក់នៅចិន អាចធ្វើឲ្យសាច់ជ្រូកឆ្អិន ពេលដាក់លើផ្ទាំងថ្មម៉ាប (មានវីដេអូ)

វីដេអូមួយ បាននិយាយរៀបរាប់ពីទិដ្ឋភាព អាកាសធាតុក្តៅដ៏អាក្រក់មួយ ក្នុងរយះពេល
១៤០ឆ្នាំ នៅទីក្រុងសៀងហៃ ប្រទេសចិន ដែលអាំងឆ្អិនសាច់ជ្រូក នៅលើផ្ទាំងថ្មម៉ាប
ក្រោមកំដៅព្រះអាទិត្យ ដោយចំណាយរយះពេលតែ ១០នាទីប៉ុណ្ណោះ។ ក្រោយពីបាន
ចុះផ្សាយនៅលើអ៊ីនធឺណេត វីដេអូនេះ ត្រូវបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំង និងចែក
រំលែកគ្នាយ៉ាងទូលំទូលាយ ពេញបណ្តាញទំនាក់ទំនងសង្គម នៅប្រទេសចិន។

តំបន់ភាគច្រើននៅក្នុងប្រទេសនេះ កំពុងទទួលរងនូវអាកាសធាតុដ៏ក្តៅហែង។ ទីភ្នាក់ងារ
ឧតុនិយមប្រទេសចិន​ បានធ្វើការប្រកាសប្រាប់ពីកំដៅឡើងខ្ពស់ នៅខេត្តមួយចំនួន ភាគ
ខាងកើត និងកណ្តាល ប្រទេស។ តាម​ការព្យាករណ៍ កំដៅអាចឡើងដល់ ៤១ អង្សាសេ។

ក្រៅពីទីក្រុសៀងហៃ (៤១ អង្សាសេ) តំបន់ស្ទើរតែទាំងអស់នៅក្នុងប្រទេស មានកំដៅ ៣៨
អង្សាសេ នៅថ្ងៃនេះ។ តាមឯកសារទីភ្នាក់ងារឧតុនិយមក្នុងស្រុក តំបន់ដែលក្តៅខ្លាំងបំផុត
គឺស្រុក Xujiahui ជាមួយនឹងកំដៅវាស់ស្ទង់បានកាលពីថ្ងៃម្សិលមិញ (៣១/៧) គឺ ៣៩,៨ អង្សា
សេ៕

ដោយ៖ សិលា
ប្រភព៖ afamily


Tags: Horror hot weather China roast meat marble international news social