CamNews

ព័ត៌មានអន្តរជាតិ 

អាមេរិក ប្រឈម នឹងក្លាយជាប្រទេស កក ក្នុងប្រវត្តិសាស្រ្ត ខណៈ Great Lake កក ស្ទើរទាំងស្រុង

ព័ត៌មានអន្តរជាតិ ៖ លោក Nathan Kurtz ជាអ្នកជំនាញ វិទ្យសាស្រ្ត មកពីអង្គការ ណាសា សហរដ្ខ អាមេរិក អោយដឹងថា សហរដ្ឋអាមេរិក ក៏កំពុងតែប្រឈម នឹងរលកអាកាសធាតុត្រជាក់ខ្លាំងស្រប ពេលដែល តំបន់បឹងយក្ស Great Lake  ក៏កំពុងតែទទួលរងនូវឥទ្ធិពលអាក្រក់មួយនេះ ខណៈបឹង យក្ស Great Lake ក្លាយទៅជាបឹងកក  ស្ទើរតែទាំងស្រុង ពោលគឺ អាចនឹងបំបែកកំណត់ត្រា ក្លាយ ជាបឹង បង្កកច្រើនបំផុត    នាបណ្តាឆ្នាំណាណាទាំងអស់  ក្នុងរយៈពេល ២០ ឆ្នាំចុងក្រោយ នេះបើ យោងតាមការដកស្រង់ អត្ថបទផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ស្កាយ ។

មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលជាបញ្ហាប្រឈម បន្ថែមពីលើនេះ ទៀតនោះគឺ វត្តមាននៃព្យុះព្រិល ទឹក កកក៏អាចបង្ហាញរិទ្ធរបស់ខ្លួនដូចគ្នាដែរ ។ គួររំឭកថា កាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ រលកអា កាសធាតុត្រជាក់បំផុត អមទៅដោយ ព្យុះព្រិលទឹកកក បានវាយប្រហារ មកលើសហរដ្ឋអាមេរិក រួចម្តងមកហើយ ពោលបានបោកបក់ទៅលើរដ្ឋធានី វ៉ាស៊ីនតោន ក៏ដូចជា ភាគខាងកើត ឈូងសមុ ទ្រប្រទេស ដោយនៅក្នុងនោះ បានធ្វើអោយជើងហោះហើរ រាប់រយជើង ប្រឈមនឹងការលុបចោល ក៏ដូចជា ពន្យាពេល ។

ទីភ្នាក់ងារ សារព័ត៌មាន USA Today បានដកស្រង់ សម្តីអ្នកវិទ្យាសាស្រ្ត អោយដឹងថា កំណត់ត្រា នៃស្ថានភាពបង្កកបឹង The Great Lake ដល់ទៅ ៩៥ ភាគរយ កាលពី ខែ កុម្ភៈ ឆ្នាំ ១៩៧៩ នឹងរង ការបំបែកបានសាជាថ្មី ជាមួយនឹងវត្តមាន រលកអាកាសធាតុត្រជាក់ នាពេលបច្ចុប្បន្ន ។

យ៉ាងណាមិញ ទីភ្នាក់ងារសារព័ត៌មាន ស្កាយ បន្តអោយដឹងថា មកទល់នឹងបច្ចុប្បន្នភាព ថ្ងៃអង្គារ នេះ ជាមួយនឹងស្ថានភាពដ៏អាក្រក់ នៃវត្តមាន រលកអាកាសធាតុដ៏ត្រជាក់ បានធ្វើអោយអាកាស យានដ្ឋានអន្តរជាតិ Baltimore-Washington International Thurgood Marshall Airport បំបែកកំ ណត់ក្នុងទំព័រប្រវត្តិសាស្រ្តរបស់ខ្លួន អស់រយៈពេលជាង ១៤១ ឆ្នាំមកនោះ ដោយនៅក្នុងនោះ សី តុណ្ហភាព បានធ្លាក់ចុះដល់ទៅ -១៥ អង្សា ឯណោះ ៕

ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស្កាយ


Tags: Int news Unt news Breaking news USA US United States Carlifornia Kentucky