CamNews

ព័ត៌មានអន្តរជាតិ 

ស្រ្តី ៥ នាក់ស្លាប់យ៉ាងអណោចអធម ខណៈរថយន្ត ទំនើបធន់វេង ប្រណិត បានផ្ទុះឆេះ (មានវីដេអូ)

ព័ត៌មានអន្តរជាតិ ៖ បើយោងតាមសេចក្តីរាយការណ៍ព័ត៌មាន ដែលទើបតែបានចេញផ្សាយ
ដោយគេហទំព័របរទេស ស្កាយ កាលពីវេលាល្ងាចម្សិលមិញនេះបានគូសបញ្ជាក់អោយដឹង
ថា នៅឯសហរដ្ឋអាមេរិកឯណោះវិញ ស្រ្តី​៥ នាក់ ត្រូវបានរកអោយឃើញថា បានស្លាប់បាត់
បង់ជីវិត ខណៈពេលដែលឡានទំនើប ធន់វែង  ថ្នាក់ប្រណិតមួយគ្រឿង  បានផ្ទុះឆេះភ្លាមៗ
ស្របពេលដែលពួកគេក៏កំពុងតែធ្វើដំណើរ។

គួរបញ្ជាក់ផងដែរថា ករណីជួបឧបទ្ទេវហេតុដ៏គួរអោយរន្ធត់មួយនេះ បានកើតឡើងកាលពី
រាត្រីថ្ងៃសៅរ៍កន្លងទៅ វេលាម៉ោងប្រមាណជាង១០យប់ នៅលើស្ពាន San Francisco Bay
bridge រដ្ឋកាលីហ្វរញ៉ា សហរដ្ឋអាមេរិក។

លើសពីនេះ   បើយោងតាមសម្តីមន្ត្រីផ្លូវការ ខាងសុខសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំរដ្ឋ
កាលីហ្វរញ៉ា  លោក Amelia Jack បានអះអាងអោយដឹងថា ស្រ្តី ៥  នាក់ដែលត្រូវជាជនរង
គ្រោះបាត់ស្លាប់បាត់បង់ជីវិតនោះ បានស្លាប់ក៏ព្រោះតែគេបានជាប់គាំងនៅក្នុងឡានទំនើប
មួយគ្រឿងនោះ   ស្របពេលដែលស្រ្តី ៤ នាក់ផ្សេងទៀត  និង  បុរសជាតៃកុងឡានបានរត់
គេចខ្លួនទាន់ពេលវេលា  បន្ទាប់ពីរថយន្តទំនើប ធន់វែង  ថ្នាក់ប្រណិតមួយគ្រឿង  (limousi-
ne)      បានផ្ទុះឆេះមួយរំពេច  ខណៈពេលដែលមានផ្សែងខ្មួរខ្មាញ់ ឆេះចេញពីខាងក្រោយ
រថយន្ត។

គួរបញ្ជាក់ផងដែរ     ជនរងគ្រោះទាំងអស់   ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ  ដើម្បីធ្វើការ
សង្គ្រោះជាបន្ទាន់ ខណៈពួកគេបានរងរបួស ដោយការរលាក ។  ដោយឡែក ភ្លាមៗនោះក៏
មានការអន្តរាគមន៍ពីសំណាក់ក្រុមមន្ត្រីជំនាញដោយបានបិទស្ពាននោះជាបណ្តោះអាសន្ន ដើម្បីធ្វើការតាមដានស៊ើបអង្កេតរកមើលមូលហេតុពិត    នៃការឆាបឆេះរថយន្តទំនើបធន់
វែង ប្រណិតមួយគ្រឿងនេះ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ ស្កាយ


Tags: international news strange news unbelievable news pic