ព័ត៌មានអន្តរជាតិ ៖ ស្រ្តីម្នាក់ បានទូរស័ព្ទប្តឹងភ្នាក់ងារសង្គ្រោះបន្ទាន់ ៩១១ បន្ទាប់ពីបាន
ឃើញសត្វពស់កំណាច ប្រយុទ្ធជាមួយនឹង សត្វកំប្រុក នៅឯផ្ទះរបស់នាង ក្នុងរដ្ឋ Arizona
សហរដ្ឋអាមេរិក នេះបើយោងតាមការដកស្រង់អត្ថបទផ្សាយ ពីទីភ្នាក់ងារសារព័ត៌មានបរ
ទេស spy ។
គួរបញ្ជាក់ផងដែរថា ទម្រាំតែភ្នាក់ងារសង្គ្រោះបន្ទាន់ ដែលមកពីអង្គភាពពន្លត់អគ្គីភ័យ
បានមកដល់នោះ ពពួកពូជសត្វរស់នៅក្នុងព្រៃមួយគូនេះ បានប្រយុទ្ធអស់ កន្លះ ម៉ោង
បាត់ទៅហើយ ។ កាលដែលបានឃើញបែបនេះ ហើយនោះ បុរសដែលជាអ្នកជំនាញ
ពន្លត់អគ្គីភ័យម្នាក់ឈ្មោះ Ryan Philips បានថតសកម្មភាពប្រយុទ្ធមួយនេះ ស្របពេល
ដែលមួយស្របក់ក្រោយមក ពពួកពូជសត្វរស់នៅក្នុងព្រៃមួយគូនេះ ត្រូវបានចាប់ និង
យកទៅរក្សាទុក ដោយដាក់ដាច់ដោយឡែកពីគ្នា ខាងក្រោមនេះជាវីដេអូ ជ្រាបកាន់តែ
ច្បាស់តាមដានទស្សនាបន្តិចទៅ ៖
ដោយ ៖ ពិសី
ប្រភព ៖ spy