CamNews

កីឡាអន្តរជាតិ 

វីរបុរស ជួយសង្គ្រោះក្មេងម្នាក់ ក្នុងការបាក់ របងក្នុងជំនួបរវាង Osasuna និង Real Betis (មានវីដេអូ)

កាលពីយប់មិញនេះ ក្របខណ្ឌបាល់ទាត់ La Liga បានបញ្ចប់ការ ប្រកួតជាផ្លូវការហើយ ដែលមាន ជួបហេតុការណ៍ អាក្រក់មួយនៅក្នុង ជំនួបរវាងក្រុម​ Osasuna និង Real Betis ។ ហេតុការណ៍ អាក្រក់នោះ គឺការបាក់ របងការពារ នៅកន្លែងទស្សនិកជន អង្គុយដែល ធ្វើអោយមានរបួស ដល់ ទៅ ៦៨ នាក់ ។




នៅក្នុងហេតុការណ៍ បាក់របងនោះ ផងដែរគឺវា បានកើតឡើង នៅនាទីទី ១១ ខណៈពេលដែលក្រុម Osasuna ស៊ុតចូលមួយគ្រាប់មុន ដោយកីឡាករ Oriol Riera ។ ដោយសារតែ សន្ធឹកនៃ អ្នកគាំទ្រ ខ្លាំងពេក ក៏បានធ្វើអោយ របងការពារ នៅមុខកន្លែង អង្គុយរបស់ ទស្សនិកជន បាក់ចុះហើយក៏ធ្វើ ឲ្យទស្សនិកជន ជាច្រើនធ្លាក់ តែវាមិនមែន ខ្ពស់ណាស់ណា នោះទេ ។ នៅពេលនោះ កីឡាករម្នាក់ Alfred N'Diaye របស់ Real Betis បានរត់ទៅ ជួយយកក្មេង ប្រុសម្នាក់ ចេញពីគំនរ ទស្សនិកជន ដែលបានដួលលើគ្នា នោះហើយយកទៅ សង្គ្រោះជាបន្ទាន់ ។ ទង្វើរបស់ Alfred បានធ្វើអោយ ទស្សនិកជន កោតសរសើរជាខ្លាំង ។ ជាលទ្ធផល អ្នករបួសសរុបគឺ ៦៨ នាក់តែសំណាង​ ដែលគ្មាន ទស្សនិកជន មួយណារបួសធ្ងន់ ឡើយ ។

 




យ៉ាងណាមិញ Osasuna បញ្ចប់ទៅក្នុង លទ្ធផល ២ ទល់ ១ ឈ្នះលើក្រុម Real Betis តែក្រុមទាំង ២ នេះនៅតែ មិនអាចគេចផុត ពីការកាត់ចេញ ធ្លាក់ទៅក្របខណ្ឌ Division ឡើយ ៕ 


ប្រែសម្រួល ៖ កុសល
ប្រភព ៖ dailymail 


Tags: star football alfred n'diaye real betis osasuna