ព័ត៌មានអន្តរជាតិ៖ យោងតាម ការដកស្រង់ អត្ថបទ ផ្សាយ ពីគេហទំព័រ សារព័ត៌មាន បរទេស ចិន ស៊ិនហួរ ដែលទើបតែ បានចេញផ្សាយ កាលពី ប៉ុន្មាន ម៉ោងមុននេះ អោយដឹងថា កាលពីថ្ងៃទី ២៧ ត្រូវនឹង ថ្ងៃសុក្រ ម្សិលមិញនេះ នៅឯ ប្រទេស រុស្ស៊ី ឯណោះវិញ ពោលគឺ លោក ប្រធានាធិបតី ប្រទេសនេះ លោក Vladimir Putin បានអញ្ជើញ ជាភ្ញៀវ កិត្តិយស ក្នុងការ ចូលរួម កម្មវិធី បុណ្យសព អតីត អ្នករចនា ម៉ូត និងផលិត កាំ ភ្លើង AK-47 ដែលបានស្លាប់ កាលពីថ្ងៃទី ២៤ កន្លងទៅនេះ ។
គួររំឭកផងដែរថា កម្មវិធីបុណ្យសព លោក Mikhail Kalashnikov ជាអ្នករចនាម៉ូត និងផលិត AK-47 របស់ ប្រទេសរុស្ស៊ី ម្នាក់នេះ ត្រូវបានធ្វើឡើង នៅក្នុងទីក្រុង ម៉ូស្កូ ។ គួរបញ្ជាក់ផងដែរថា Mikhail Kalashnikov ជាអ្នករចនាម៉ូត ក៏ដូចជា អ្នក បង្កើតកាំភ្លើង AK-47 ដ៏ល្បី របស់ប្រទេស រុស្ស៊ី នោះ បានស្លាប់បាត់បង់ ជីវិត បាត់ទៅហើយ ក្នុងជន្មាយុ ៩៤ ឆ្នាំ នៅឯ ផ្ទះរបស់លោកមានទីតាំង ស្ថិតនៅក្នុងក្រុង Izhevsk ដែលជា ទីប្រជុំ ជនឧស្សាហកម្ម មានចម្ងាយ ប្រមាណជាង ១,៣០០ គ.ម ភាគខាងកើត ក្រុង ម៉ូស្កូ ។
យ៉ាងណាមិញ បើយោងតាមសម្តី លោក Viktor Chulkov រដ្ឋាលេធិការ បានអះអាងអោយដឹងថា វាគឺជារឿង ដ៏គួរអោយសោកស្តាយមួយ ក្នុងករណី បាត់បង់រូបលោក Mikhail Kalashnikov ។ លោក Mikhail Kalash -nikov បានស្លាប់បាត់បង់ជីវិត ដោយសារតែ ជម្ងឺរ៉ាំរ៉ៃ របស់លោក ខណៈលោក ស្ថិតនៅក្នុងអាយុ ៩៤ ឆ្នាំ ។ បន្ថែមពីលើនេះ ប្រភពសារព័ត៌មាន ដដែល បន្ថថា កាលពី ពាក់កណ្តាលខែ វិច្ឆិកា កន្លងទៅនេះ លោក Mikhail ត្រូវបានគេ បញ្ជូន ទៅកាន់មន្ទីរពេទ្យ ដើម្បីធ្វើការសម្រាក ព្យាបាល ខណៈពេល ដែលជម្ងឺ របស់គាត់ កាន់តែធ្ងន់ធ្ងរទៅៗ មិនយូរប៉ុន្មាន លោកក៏ត្រូវបាន ប្រឈមក្នុងការ វះកាត់ នៅឯក្រុងម៉ូស្កូ ស្តីពី បញ្ហាបេះដូង របស់គាត់។
កាលពីឆ្នាំ ២០០២ ក្នុងដំណើរទស្សនកិច្ចផ្លូវការ ទៅកាន់ ប្រទេស អាល្លឺម៉ង់ លោក Kalashnikov បានអះ អាង ថា លោក ពិតជាមានមោទនភាព ចំពោះសមិទ្ធផល ស្នាដៃមួយនេះ តែលោក ពិតជា សោកស្តាយ ជាខ្លាំង នៅពេល ដែលបានដឹងថា បណ្តាពួកសកម្មប្រយុទ្ធ ក៏ដូចជា ក្រុមឧទ្ទាម ក៏បានប្រើប្រាស់វា ដូច គ្នាដែរ។
គួររំឭកផងដែរថា កាំភ្លើង AK-47 សព្វថ្ងៃ ត្រូវបានគេជឿថា ច្រើនជាង ១០០ ប្រទេស នៅលើពិភពលោក បាន នឹងកំពុងតែ ប្រើប្រាស់វា ខណៈពេល ដែលនៅ អំឡុងសតវត្សទី ២០ កាំភ្លើង មួយប្រភេទនេះ ត្រូវ បានគេ ពណ៌នា អោយដឹងថា ជាការច្នៃប្រឌិត និងបង្កើតឡើង ដ៏ឆ្លាតវៃមួយ ៕
ប្រែសម្រួល ៖ កុសល
ប្រភព ៖ ស៊ិនហួរ