CamNews

យល់ដឹង 

យល់ដឹង៖ ក្មេងៗ ឈានចូលជិតបញ្ហា sex ចាប់ពីអាយុ ១៣ ឆ្នាំឡើង

កុមារភាពគឺជាវ័យដែលចង់ចេះចង់ដឹងល្អៗដូចជាចំនេះដឹងទូទៅជាដើម តែដល់យុវភាពកាលណា
ពេលនោះអ្វីៗត្រូវបានផ្លាស់ប្ដូរ ហើយយុវភាពត្រូវបានគេសង្កេតឃើញចាប់ផ្ដើមពីអាយុ ១៣ ឆ្នាំទៅ
ជាពេលមួយដែលកុមារក្លាយជាមនុស្សដែលកំពុងតែធំធាត់ក្នុងដំណាក់កាលកណ្ដាលអាចល្អឬអាច
អាក្រក់ ដែលភាសាអង់គ្លេសគេហៅថា Young Man & Young Lady ហើយបើគិតពីសម័យនេះវិញ
នោះរួមជាមួយនឹងសម្ភារៈទំនើបអ្វីដែល ក្មេងឆាប់លង់ខ្លួនជាងគេនោះគឺ សិច និងបញ្ហាផ្លូវភេទ។

លោក Andrew Hough អ្នកវិភាគទូទៅរបស់គេហទំព័រព័ត៌មានអន្តរជាតិ Telegraph បានអោយដឹងថា
ជាការពិតដែលក្មេងឈានទៅរកយុវភាព គឺកំពុងតែខិតចូលជិតរឿងសិច កាន់តែច្រើន។ នៅប្រទេស
អង់គ្លេស ក្មេងស្រីជំទង់ម្នាក់ត្រូវបាន មិត្តរបស់ខ្លួនលើ facebook សុំអោយថតរូបស្រាតអោយមើល
៣ ទៅ​ ៤ ដងក្នុងមួយសប្ដាហ៍ ខណៈដែលនាងបន្តទៀតថា មិត្តប្រុសលើ facebook របស់ខ្លួននិយាយ
ថាមនុស្សប្រុសគួរណាឃើញដើមទ្រូងរបស់ស្រីមុនពេលជួបមុខទើបប្រសើរ។

តាមការស្រាវជ្រាវរបស់វិទ្យាស្ថានមួយនៅអង់គ្លេសបានអោយដឹងថា ក្នុងវ័យ ១៣ ១៤ ឆ្នាំក្មេងជំទង់
ទាំងនោះកំពុងតែលូតលាស់ខាងផ្លូវភេទយ៉ាងសម្បើម ជួនគ្នាជាមួយនឹងការផ្លាស់ប្ដូរនោះរូបរាងរបស់
គេផងនោះ បណ្ដាលជាហេតុដែលនាំអោយពួកគេមានភាពឆ្ងល់ចង់ចេះចង់ដឹង ហើយចំពោះសិច គឺ
ជាអ្វីដែលធម្មជាតិបង្កើតអោយ មនុស្សមាន អារម្មណ៍ថាចូលចិត្តវា ទើបជាហេតុមួយផងដែរដែលធ្វើ
អោយមនុស្សជំទង់ចូលចិត្តវា។

សម្រាប់ការទប់ស្កាត់ មិនអោយខុសផ្លូវ ដើម្បីក្មេងៗ មានអនាគតល្អ វាជាភារកិច្ចរបស់មាតាបិតាក៏
ដូចជាសាលាផងដែរ ដូចនេះប្រសិនបើអ្នកជាមាតាបិតាគួរណា យកចិត្តទុកដាក់រឿងនេះ ទោះបីជា
វាជារឿងធម្មជាតិក្ដី ក៏គួរគិតថាកូនៗរបស់អ្នកនៅមានអ្វីជាច្រើនទៀតដែលមានប្រយោជន៍ជាង Sex
ដើម្បីសិក្សា៕

ដោយ៖ ម៉ូកា
ប្រភពពី៖ telegraph 


Tags: lifestyle knowledge sex