ព័ត៌មានអន្តរជាតិ ៖ ទីភ្នាក់ងារសារព័ត៌មានបរទេស usnews កាលពី ៩ ម៉ោងមុននេះ បាន
គូសបញ្ជាក់អោយដឹងថា ក្មេងស្រីតូច វ័យទើបតែ ១ ឆ្នាំ បានស្លាប់បាត់បង់ជីវិត កាលពីថ្ងៃ
ព្រហស្បត្តិ៍ម្សិលមិញនេះ នៅឯរដ្ឋ Alabama ភាគអាគ្នេយ៍ សហរដ្ឋអាមេរិក បន្ទាប់ពីភ្លេច
និងបានទុកគេចោលនៅក្នុងឡាន ដល់ទៅរយៈពេលមួយម៉ោងពេញ ខណៈពេលដែលសី
តុណ្ហភាព កើនឡើងដល់ទៅ ៣២ អង្សាឯណោះ។
នេះគ្រាន់តែជារូបភាព ក្រើនរំឭកតែប៉ុណ្ណោះ
យ៉ាងណាមិញ បើយោងតាមសម្តីមន្រ្តីប៉ូលីស អោយដឹងថា ក្រុមការងារពួកគាត់បាន
ទទួលទូរស័ព្ទ កាលពីវេលាម៉ោង ១ និង ៣០ នាទីរសៀល ថាមានក្មេងតូចទុកចោលនិង
ជាប់នៅក្នុងឡានចតចោលមួយគ្រឿង។ បើយោងតាមសម្តីមន្រ្តីប៉ូលីសអោយដឹងថា ជា
មួយនឹងសីតុណ្ហភាពកំពុងតែកើនកំដៅ ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ វាពិតជា
មានការគំរាមគំហែងជាខ្លាំងនៅក្នុងការរស់នៅ តួយ៉ាង ដូចនៅក្នុងករណីនេះ វាអាចមាន
សមត្តភាពគ្រប់គ្រាន់ ក្នុងការឆក់យកអាយុជីវិត បើសិនណា មានការធ្វេសប្រហែស
នោះ។
ប្រភពសារព័ត៌មានដដែលបន្ថែមថា ក្មេងស្រីតូចនោះ ត្រូវបានអះអាងថា បានស្លាប់បាត់
បង់ជីវិត នៅឯមន្ទីរពេទ្យមួយកន្លែង ក្រោយពីបញ្ជូនគេទៅសង្គ្រោះមិនបានទាន់ពេលវេ
លា ។ គួររំឭកផងដែរថា មុននឹងបញ្ជូនកូនទៅកាន់មន្ទីរពេទ្យ មានពេលមួយនោះ គេ
ឃើញស្រ្តីជាម្តាយ ស្ទុះមកធ្វើចលនាសង្គ្រោះបឋម(CPR) តែអ្វីៗបានយឹតពេលបាត់ទៅ
ហើយ៕
ចងចាំ ៖ ការពារ ប្រសើរជាជាងព្យាបាល ដូច្នេះ ត្រូវប្រាកដអោយបានថា កូន
តូចៗ មិនស្ថិតឆ្ងាយពីភ្នែកមាតាបិតានោះទេ ដូចករណីខាងលើនេះស្រាប់ គឺជា
ឧទាហរណ៍ (បង្ការទុកមុន ជាជាងការស្តាយក្រោយ នាពេលបន្ទាប់) ៕
ដោយ ៖ ពិសី
ប្រភព ៖ usnews