ព័ត៌មានអន្តរជាតិ ៖ បុរសពីរនាក់ត្រូវបានរកអោយឃើញថា បានធ្វើបាបសត្វខ្លាមួយក្បាល
ដោយឡើងជិះជាន់ ក៏ដូចជាដាល់វាជាច្រើនដៃផងដែរ ដែលទង្វើនេះហើយ បានធ្វើអោយ
មានមតិរិះគន់ជាខ្លាំង ពីសំណាក់មហាជនទូទៅ នេះបើយោងតាមសេចក្តីរាយការណ៍ព័ត៌
មាន ដែលបានចេញផ្សាយដោយទំព័របរទេស singaporeseen ។
លើសពីនេះ បើយោងតាមរបាយការណ៍ទីភ្នាក់ងារសារព័ត៌មាន Straits Times បានបញ្ជាក់
បន្ថែមអោយដឹងផងដែរថា គឺជាបុគ្គលិកនៃក្រុមសម្តែង show សត្វខ្លា នៅក្នុងសួនសត្វ
Wenling Zoo ដែលមានទីតាំងស្ថិតនៅក្នុងខេត្ត Zhejiang ភាគខាងកើតប្រទេសចិន។
គួររំឭកផងដែរថា ការក្រោធខឹង ក៏ដូចជាមតិរិះគន់មួយចំនួន ត្រូវបានលើកឡើងជាបន្ត
បន្តាប់ បន្ទាប់ពីលេចធ្លាយវីដេអូមួយនេះ ចូលទៅក្នុងប្រព័ន្ធអ៊ិនធើណេត។ យ៉ាងណាមិញ
បើយោងតាមសម្តីមន្រ្តីផ្លូវការចិន បានអះអាងអោយដឹងថា អាជ្ញាធរមានសមត្តកិច្ចបាន
ស្នើអោយអ្នកតំណាងសួនសត្វនេះចេញមុខមកសុំការអភ័យទោស ក៏ដូចជារៀបចំរបៀប
វារៈនៃការគ្រប់គ្រងឡើងវិញ និង ធានាអោយបានថា មានការព្យាបាលសត្វពាហានៈ
អោយបានត្រឹមត្រូវ តាមលក្ខណៈបច្ចេកទេស ក៏ដូចជា សន្យានឹងមិនអោយមានករណី
ណាមួយស្រដៀងនេះ កើតឡើងទៀតនោះទេ ៕ (ចុចទីនេះ ដើម្បីទស្សនាវីដេអូ នៅក្នុង
គេហទំព័រដើម)
ដោយ ៖ រិទ្ធី
ប្រភព ៖ singaporeseen