CamNews

យល់ដឹង 

រូបមន្តអាថ៌កំបាំង កំចាត់ស្នាមពណ៌លឿងជាប់ក្រចកដៃ បានដោយធម្មជាតិ

មនុស្សគ្រប់រូបតែងជួបប្រទះនូវបញ្ហាក្រចកដៃឡើងពណ៌លឿង ដែលរឿងមួយដ៏អាក្រក់បំផុត
សំរាប់បុរស និង ជាពិសេស សំរាប់ស្រ្តីតែម្តង។ បញ្ហានេះ គឺបណ្តាលមកពីការទទួលទានអាហារ
ដោយប្រើដៃ និង មិនបានលាងសម្អាត ឱ្យបានល្អ ធូលីដី និងបណ្តាលមកពីបញ្ហាផ្សេងៗទៀត
ទាក់ទងនឹងការរស់នៅប្រចាំថ្ងៃរបស់អ្នក។ ប៉ុន្តែ សូមកុំបារម្ភ បញ្ហាទាំងនេះ   ពិតជាមានវិធី ដោះ
ស្រាយបាន យ៉ាងងាយស្រួល។

ខាងក្រោមនេះ  យើងសូមណែនាំអ្នក  ឱ្យសាកល្បងនូវវិធីងាយៗ  មួយចំនួន  អាចកំចាត់ស្នាម
ពណ៌លឿង នៅជាប់ក្រចកដៃរបស់អ្នកបានយ៉ាងមានប្រសិទ្ធិភាព។

វិធីទី១៖ សូមយកទឹកក្រូចឆ្មារ ដាក់ក្នុងកូនចានគោមមួយ បន្ទាប់មក ជ្រលក់ក្រចកដៃដែលមាន
ស្នាមពណ៌លឿងនោះ ចូល ទុករយៈពេល ១០ ទៅ ១៥នាទី រួចសូមប្រើច្រាស់ដុសធ្មេញ  ដុស
ក្រចកដៃ របស់អ្នក ថ្នមៗ រួចរាល់ហើយ លាងសម្អាតក្រចកដៃ ជាមួយនឹងទឹកក្តៅឧណ្ឌៗ ចេញ
ជាការស្រេច។

វិធីទី២៖ សូមយកក្រចកដៃែ ដែលមានជាប់ស្នាមពណ៌លឿងរបស់អ្នក  ដុសជាមួយនឹង សំបក
ក្រូចស្រស់ ២ ទៅ ៣ដង ក្នុង ១ថ្ងៃ រយៈពេល ២សប្តាហ៍ ក្រចកដៃ  របស់អ្នកនឹងប្រែពណ៌ទៅជា
ពណ៌ស ភ្លឺរលោង៕

ប្រែសម្រួលដោយ៖ វណ្ណៈ
ប្រភព៖ top10homeremedies


Tags: knowledge How to Get Rid of Yellow Nails