CamNews

ព័ត៌មានអន្តរជាតិ 

បះសក់ អ្នកជម្ងឺស្រី កាន់បេះដូងខ្លួនឯងផ្ទាល់ ថតរូបបង្ហោះចូលក្នុង អ៊ិនធើណេត

អន្តរជាតិ ៖ ស្រ្តីម្នាក់ត្រូវបានរកអោយឃើញ បានកាន់បេះដូងខ្លួនឯង​ បន្ទាប់ពីបានធ្វើការវះ
កាត់ដោយទទួលបានជោគជ័យ នេះបើតាមការអោយដឹងពីគេហទំព័រសារព័ត៌មានបរទេស

គួរបញ្ជាក់ផងដែរថា ស្រ្តីរូបនោះ មានឈ្មោះថា Penny ជាអ្នកជម្ងឺមហារីកបេះដូង។ លើស
ពីនេះទៅទៀត​  បើយោងទៅតាមសម្តីមិត្តភក្តិស្រីរបស់នាងដែលមានឈ្មោះថា Kelsey ក៏
ដូចជា ជាអ្នកបង្ហោះរូបនេះ ចូលទៅក្នុងទំព័រ Imgur បានបញ្ជាក់ថា  នេះគឺជារូបមិត្តភក្កិស្រី
របស់ខ្ញុំ  Penny  ហើយនាងកំពុងតែកាន់បេះដូងរបស់នាង ។ នាងបានកើតនូវជម្ងឺមហារីក
បេះដូងតែនាងមិនដែលអស់សង្ឃឹមម្តងណាឡើយ។ នាងគឺជាវីរៈនារី។

គួររំឭកផងដែរថា  មនុស្សប្រមាណជាង ៣,៥០០ នាក់ទូទាំងពិភពលោក ក្នុងមួយឆ្នាំៗ ត្រូវ
ទទួលការវះកាត់បេះដូង ខណៈពេលដែលពួកគេបានកើតនូវជម្ងឺមហារីក៕

ដោយ ៖ ពិសី
ប្រភព ៖​ Spy


Tags: international news strange entertainment