CamNews

ព័ត៌មានអន្តរជាតិ 

ត្រឹមតែ ៩ ម៉ោង សម្លាប់រង្គាលដល់ទៅ ៤៤ នាក់ ក្រោយវាយប្រហារ អាគារ រដ្ឋាភិបាល

ព័ត៌មានអន្តរជាតិ   ៖  ក្រុមឧទ្ទាមបះបោរប្រឆាំងរដ្ឋាភិបាល បន្លំស្ថិតក្នុងឈុតសម្លៀកបំពាក់
កងកម្លាំងនគរបាលជាតិ បានបើកការវាយប្រហារមកលើអាគាររដ្ឋាភិបាលមួយកន្លែង នាភាគ
និរតីប្រទេស ខេត្ត Farah ក្នុងរយៈពេលត្រឹមតែ ៩ ម៉ោង បានសម្លាប់ដល់ទៅ ៤៤ នាក់ ខ​ណៈ
ជាង ១០០នាក់ផ្សេងទៀត    បានរងរបួសធ្ងន់    នេះបើតាមការដកស្រង់ព័ត៌មាន   ដែលបាន
ចេញផ្សាយដោយគេហទំព័របរទេស CNN ។

លើសពីនេះ បើតាមអ្នកនាំពាក្យរបស់រដ្ឋាភិបាលលោក Mohammad Akram Ekhpelwak បាន
បញ្ជាក់អោយដឹងថា  ក្នុងចំណោមអ្នករងគ្រោះដល់ថ្នាក់បាត់បង់ជីវិតទាំង  ៤៤ នាក់នោះ ក្នុង
នោះ  ៣៤    នាក់ ជា ប្រជាពលរដ្ឋ ១០  នាក់ផ្សេងទៀត  ជា  កងកម្លាំងរដ្ឋាភិបាល  ហើយបើ
និយាយពីក្រុមបះបោរវិញ ៩ នាក់ ក៏ត្រូវបានស្លាប់បាត់បង់ជីវិតផងដែរ។

គួរបញ្ជាក់ផងដែរថា    ការវាយប្រហារមកលើអាគាររដ្ឋាភិបាលលើកនេះ  មានរយៈពេលដល់
ទៅ៩ ម៉ោង   បន្ទាប់ពីក្រុមឧទ្ទាមបះបោរ  បានបើកការវាយប្រហាររបស់ខ្លួនភ្លាមៗ  ក្រោយពី
មានការបំផ្ទុះរថយន្ត នៅឯកន្លែងកើតហេតុ៕

ដោយ ៖ រិទ្ធី
ប្រភព ៖ CNN


Tags: international news strange news unbelievable news pic